ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រថយន្តជាងកន្លះលានគ្រឿងនៅកម្ពុជាមិនទាន់បានយកទៅឆៀកនៅឡើយ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថាគិតមកទល់ពេលនេះមានរថយន្តជាងកន្លះលានគ្រឿងនៅកម្ពុជា មិនទាន់ត្រូវបានម្ចាស់យកមកឆៀកនៅឡើយនោះទេ ខណៈមានបណ្ណបើកបរជាច្រើនម៉ឺនបណ្ណបានផុតសុពលភាពនិងមិនទាន់យកមកប្តូរ ឬពន្យារសុពលភាព។

នៅក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) សាខាពោធិ៍សែនជ័យ-អូរដឹម នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឲ្យដឹងថាសព្វថ្ងៃនៅក្នុងប្រទេសកម្ពុជាមានរថយន្តចំនួន ៤៩០ពាន់គ្រឿងនៅទូទាំងប្រទេស មិនទាន់បានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅឡើយ ដោយអំពាវនាវឱ្យប្រជាពលរដ្ឋជាម្ចាស់យានជំនិះទាំងនោះត្រូវប្រញាប់យកយានជំនិះមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទៀងទាត់និងទាន់ពេលវេលាដើម្បីសុវត្ថិភាពផ្ទាល់ខ្លួននិងអ្នករួមដំណើរតាមដងផ្លូវ។

លោកទេសរដ្ឋមន្ត្រីក៏បានឲ្យដឹងដែរថា បច្ចុប្បន្នក្នុងរាជធានីភ្នំពេញមានមណ្ឌលឆៀកចំនួន ៧កន្លែង ចំណែកនៅតាមបណ្ដាខេត្តមាន ១៧កន្លែង ជាមួយគ្នានេះ ក្រសួងសាធារណការនិងដឹកជញ្ជូន បានអភិវឌ្ឍនិងធ្វើឱ្យប្រសើរឡើងប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ជំនាន់ទី២ ដែលមានលក្ខណៈពិសេសអាចតភ្ជាប់ និងទាញទិន្នន័យពីប្រព័ន្ធចុះបញ្ជីយានជំនិះនិងប្រព័ន្ធគយ។

ប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ជំនាន់ទី២ ជាប្រព័ន្ធថ្មីមួយដែលមានភាពខុស ប្លែកពីប្រព័ន្ធត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ជំនាន់ទី១ ដែលត្រូវបានអភិវឌ្ឍជា Web Application ថ្មីមួយ និងត្រូវបានពង្រីកមុខងារបន្ថែមទៀត។

លោកបន្ថែមទៀតថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តផ្តល់សារសំខាន់ដល់ការធានាបាននូវសុវត្ថិភាពរបស់យានយន្តពេលធ្វើចរាចរណ៍នៅលើដងផ្លូវ ចូលរួមក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយកត្តាយានយន្ត។

ក្នុងពេលជាមួយគ្នានោះលោកទេសេរដ្ឋមន្ត្រី បានឲ្យដឹងថាមានប្រជាពលរដ្ឋជាអ្នកបើកបរជាច្រើនម៉ឺននាក់ដែលមានបណ្ណបើកបរផុតសុពលភាពមិនទាន់យកមកប្តូរ ឬពន្យារបណ្ណបើកបរនោះទេ ដោយលោកបានជំរុញដល់អ្នកទាំងនោះយកបណ្ណបើកបរដែលផុតសុពលភាពមកប្ដូរឬពន្យារបណ្ណបើកបររបស់ខ្លួនឱ្យស្របច្បាប់ដើម្បីជៀសវាងការផាកពិន័យនៅពេលបើកបរនៅតាមផ្លូវ។

លោកបន្ថែមថា ក្រសួងសាធារណការ និងដឹកជញ្ជូនបានបង្កើតមជ្ឈមណ្ឌលផ្ដល់សេវាប្រភេទនេះនៅក្នុងទីស្តីការក្រសួង និងតាមផ្សារទំនើបនានា ដោយគ្រាន់តែចំណាយពេលត្រឹមតែ១៥នាទីប៉ុណ្ណោះដើម្បីទទួលបានសេវានេះ។

តាមការសិក្សាស្រាវជ្រាវបានបង្ហាញថាកត្តាដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍មានកត្តាធំៗចំនួន៣គឺ កត្តាមនុស្ស ៩៦% កត្តាយានយន្ត ៣,៥% កត្តាផ្លូវថ្នល់ និងអាកាសធាតុ ០,៥%៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក