ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គណៈកម្មាធិការសិទ្ធិមនុស្សប្រកាសទទួលយកធាតុចូលពីសង្គមស៊ីវិលលើសេចក្ដីព្រាងច្បាប់ស្តីពីការបង្កើតស្ថាប័នសិទិ្ធមនុស្សជាតិ

ភ្នំពេញ៖ អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជេត ជាលី បានលើកឡើងថា រាល់ធាតុចូលលើសេចក្តីព្រៀងច្បាប់ស្ដីពីការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិដែលលើកឡើងដោយអង្គការសង្គមស៊ីវិលនឹងត្រូវបានយកមកពិភាក្សាប៉ុន្តែត្រូវផ្អែកលើគោលការណ៍សិទ្ធិមនុស្សទីក្រុងប៉ារីសឆ្នាំ១៩៩៣។

ថ្លែងនៅក្នុងកិច្ចប្រជុំរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា (OHCHR) លើសេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា លោក ជេត ជាលី នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បានលើកឡើងថា សិក្ខាសាលាពិគ្រោះយោបល់នេះធ្វើឡើងក្នុងគោលបំណងប្រមូលធាតុចូលពីបណ្ដាអង្គការសង្គមស៊ីវិលដែលធ្វើកិច្ចការលើបញ្ហាកុមារ ដើម្បីធានាបាននូវតម្លាភាពនិងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។

លោកបញ្ជាក់ថា រាល់មតិយោបល់ដែលបានលើកឡើងដោយសង្គមស៊ីវិលក្នុងកិច្ចប្រជុំនឹងធ្វើត្រូវយកទៅធ្វើការពិចារណាដាក់បញ្ចូលទៅក្នុងច្បាប់ តែក៏ត្រូវពិចារណាដោយយកគោលការណ៍សិទ្ធិមនុស្សទីក្រុងប៉ារីសជាគោល។

អនុប្រធានតំណាង OHCHR នៅគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោកស្រី Claudia Dela Fuente (ក្លូឌៀ ដឺឡា ហ្វុងតេ) បានមានប្រសាសន៍ថា ការបង្កើតគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជាមានសារៈសំខាន់ក្នុងការលើកកម្ពស់សិទ្ធិមនុស្ស និងការពារសិទ្ធិមនុស្សនៅកម្ពុជា ដោយលោកស្រីគាំទ្រនិងបន្តសហការដើម្បីឱ្យស្ថាប័នសិទ្ធិមនុស្សកម្ពុជាចេញជារូបរាងផងដែរ។

អង្គការចំនួន១៧ បានចូលរួមក្នុងកិច្ចពិភាក្សាផ្ដល់យោបល់នៅព្រឹកនេះដោយក្នុងនោះមាន១០នាក់មកពីអង្គការសមាគមដែលធ្វើការជាមួយស្ត្រីនិងកុមារ ២នាក់មកពីOHCHR និង ៥នាក់មកពីគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។

ស្ថាប័នសិទ្ធិមនុស្សជាតិ ដែលដាក់ឈ្មោះថា គណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា ជាស្ថាប័នជាតិ ឯករាជ្យ អព្យាក្រឹត្យ ក្នុងការបំពេញការងារលើវិស័យសិទ្ធិមនុស្ស។

សេចក្តីព្រាងច្បាប់បង្កើតស្ថាប័ននេះ ត្រូវបានរៀបចំធ្វើឡើងរវាងគណៈកម្មាធិការសិទ្ធិមនុស្សជាមួយឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និង APF (Asia Pasific Forum) ដែលមានទីតាំងនៅអូស្ត្រាលី។

ចាប់ពីខែសីហា ឆ្នាំ២០១៩ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.មក)នៃរាជរដ្ឋាភិបាល បានទទួលភារកិច្ចធ្វើការដឹកនាំក្នុងការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់ ស្តីពីការបង្កើតស្ថាប័នសិទិ្ធមនុស្ស ជាតិកម្ពុជា ដោយមានកិច្ចសហការជាមួយការិយាល័យឧត្តមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR) និងវេទិកាអាស៊ីប៉ាស៊ីហ្វិក (APF) ដែលមានមូលដ្ឋានក្នុងប្រទេសអូស្ត្រាលី។

ចាប់តាំងពីខែកក្កដា ឆ្នាំ២០២១ គ.ស.ម.ក. បានចាប់ផ្ដើមផ្សព្វផ្សាយ និងដំណើរការកិច្ចពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់នេះជាសាធារណៈ និងជាមួយភាគីពាក់ព័ន្ធជាអាទិ៍អង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល សហជីព គណបក្សនយោបាយ និងក្រសួង/ស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងប្រមូលទស្សនៈ មតិយោបល់ និងធាតុចូលផ្សេងៗលើសេចក្តីព្រាងច្បាប់ ដើម្បីធានាឱ្យច្បាប់នេះ ស្របទៅនឹងគោលការណ៍ទីក្រុងប៉ារីស ដែលជាបទដ្ឋានអប្បរមាអន្តរជាតិសម្រាប់ជាមូលដ្ឋាននៃការបង្កើត NHRI។

នៅពេលស្ថាប័នសិទ្ធិមនុស្សជាតិ ត្រូវបានបង្កើតឡើង ស្ថាប័ននេះ នឹងត្រូវឆ្លងកាត់ដំណើរការវាយ តម្លៃទទួលស្គាល់ដោយសម្ព័ន្ធសកលនៃស្ថាប័នសិទ្ធិមនុស្សជាតិ (GANHRI) ដែលជាអង្គការសកលមួយនៃក្រុម NHRI ដែលមានការទទួលស្គាល់ជាអន្តរជាតិ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក