ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ថាសុខចិត្តយកលុយកសាងជាតិជាជាងទិញយន្តហោះចម្បាំង ឬនាវាមុជទឹក

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ថាកម្ពុជាពុំមានតម្រូវការចាំបាច់ក្នុងការទិញយន្តហោះចម្បាំង នាវាមុជទឹក មកបំពាក់ឱ្យកងទ័ពនោះទេ ដោយថាសុខចិត្តយកថវិកាទាំងនោះមកអភិវឌ្ឍន៍ជាតិបានជាប្រយោជន៍ដល់ប្រជាជនវិញ។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមិត្តភាពកម្ពុជា-កូរ៉េ ថ្មីមួយនៃមន្ទីរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ នេះសម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការចំណាយលុយទិញយន្តហោះចម្បាំងមួយគ្រឿង ឬនាវាមុជទឹកមួយគ្រឿងវាមានតម្លៃលើសលប់ ដោយនេះនៅមិនទាន់គិតពីថ្លៃចំណាយក្នុងការថែទាំសម្ភារទាំងនោះទេ។

សម្ដេចតេជោមានប្រសាសន៍ថា៖ «ទិញអា MIG មួយគ្រឿង ស្មើនឹងកសាងមន្ទីរពេទ្យនេះមួយ! ថ្លៃជាងមន្ទីរពេទ្យនេះមួយ មន្ទីរពេទ្យមានតម្លៃតែ ៨លានដុល្លារទេ ហើយMIG មួយគ្រឿង ២០ ទៅ៣០លាន។ ខ្ញុំអត់លេងទេ! ខ្ញុំលេងត្រឹមឧទ្ធម្ភាគចក្រ សម្រាប់ការដឹកជញ្ជូនបានហើយ។ […] រឿងបញ្ហាកងទ័ព រឿងបញ្ហានាវាមុជទឹកស្អីៗនេះ កម្ពុជាអត់មានតម្រូវការអាហ្នឹងទេ! ទុកលុយកសាងមន្ទីរពេទ្យ ទុកលុយកសាងផ្លូវ ទុកលុយកសាងសាលារៀន ផ្លូវថ្នល់អ្វីៗទៅវិញ។ ហើយប្រទេសយើងតូចតែមួយហ្នឹង! យក MIG មកធ្វើអី? បើយកទៅច្បាំងជាមួយវៀតណាម ថៃ ឡាវ គេបាញ់ធ្លាក់ពេញហ្នឹង ហើយយើងក៏គ្មានគោលនយោបាយរបៀបនេះដែរ»។

រាជរដ្ឋាភិបាលមានគម្រោងក្នុងការចំណាយថវិការរដ្ឋក្នុងឆ្នាំ២០២២ មានតម្លៃប្រមាណ ៨ ៦០០លានដុល្លារអាមេរិក ក្នុងនោះថវិកាដែលផ្ដល់ទៅវិស័យការពារជាតិស្ថិតនៅលំដាប់ទី៣ដែលមាន ៦៣២លានដុល្លារ បន្ទាប់ពីក្រសួងអប់រំ និងសុខាភិបាល៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក