ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អគារព្យាបាលត្រចៀក ច្រមុះ បំពង់កដែលជាជំនួយរបស់កូរ៉េខាងត្បូងត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ភ្នំពេញ៖ អគារជំងឺត្រចៀក ចម្រុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ ដែលចំណាយពេលសាងសង់ចំនួន២ឆ្នាំ ក្រោមជំនួយឥតសំណងពីសាធារណរដ្ឋកូរ៉េត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។

អគារនេះចាប់ផ្ដើមកសាងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០ និងបានបញ្ជប់ការសាងសង់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ ដេលចំណាយអស់ជាង៨លានដុល្លារអាមេរិក។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង មានប្រសាសន៍ក្នុងពិធីសម្ពោធថាអគារនេះជាសមិទ្ធផលទី២ហើយដែលលេខចេញក្រោមកិច្ចសហប្រតិបត្តិការណ៍កម្ពុជា-កូរ៉េ បន្ទាប់ពីមជ្ឈមណ្ឌលចក្ខុរោគដែលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែឧសភា ឆ្នាំ២០១៥។ លោកថា គម្រោងអាគារថ្មីនេះនឹងជំរុញសេវាសុខភាពរបស់កម្ពុជាកាន់តែប្រសើរឡើងមួយកម្រិតទៀត។

លោកថា៖ «សមិទ្ធផលនេះគឺជាចំណងដៃដែលមិនអាចកាត់ថ្លៃបានដែលជាចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ ដែលត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំកូរ៉េ»។

អគារដែលត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះមានកម្ពស់៥ជាន់ មានទំហំសរុប ៤ ១៧៧,៩៤ម៉ែត្រការ៉េ ដែលមានគ្រែសរុបចំនួន១២៨គ្រែ រួមមានផ្នែក ពិនិត្យ ពិគ្រោះជំងឺក្រៅ បន្ទប់វះកាត់ បន្ទប់ក្រោយវះកាត់ និងបន្ទប់សង្គ្រោះបន្ទាន់។

ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជាលោក Park Heung-Kyeong បានថ្លែងថា ក្នុងរយៈពេល៥ឆ្នាំចុងក្រោយកម្ពុជា-កូរ៉េបានធ្វើការជាមួយគ្នាលើគម្រោងកសាងសមត្ថភាពនៃមជ្ឈមណ្ឌលត្រចៀក ច្រមុះ និងបំពងក នៅមន្ទីរពេទ្យព្រះអង្គឌួងដែលមានគោលបំណងបង្កើនលទ្ធភាពលើកកម្ពស់វិស័យសុខាភិបាលក្នុងវិស័យត្រចៀក ច្រមុះ និងបំពង់កនៅកម្ពុជា។ លោកចាត់ទុកអគារត្រចៀក ច្រមុះ បំពង់ក កម្ពុជា កូរ៉េនេះគឺជាផ្នែកមួយនេះកិច្ចខិតខំប្រឹងប្រែងជាមួយគ្នារវាងប្រទេសទាំងពីរ។

លោកថា៖ «មន្ទីរពេទ្យព្រះអង្គឌួងមានតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលជំងឺត្រចៀក ចម្រុះ និងបំពង់ក ហើយផ្នែកដែលមានសារសំខាន់ទៀតនោះគឺការផ្ដល់ការបណ្ដុះបណ្ដាលដល់និស្សិតពេទ្យ។ ឥឡូវនេះអគារថ្មីសម្រាប់ព្យាបាលជំងឺត្រចៀក ចម្រុះ បំពង់ក ដែលបានបំពាក់ឧបករណ៍ទំនើបៗធ្វើរោគវិនិច្ឆ័យការព្យាបាល ការវះកាត់ ដែលនឹងធ្វើឱ្យមន្ទីរពេទ្យវិវត្តន៍ខ្លួនទៅកាន់កម្រិតថ្មីមួយទៀត។ ខ្ញុំពិតជាជឿងជាក់ថាវានឹងក្លាយជាផ្នែកសំខាន់មួយទៀតក្នុងការអភិវឌ្ឍន៍វិស័យសុខាភិបាលនៅកម្ពុជា»។

មន្ទីរពេទ្យព្រះអង្គឌួងត្រូវបានក្លាយជាគ្រឹះស្ថានសាធារណរដ្ឋបាលចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១២ ដែលពិនិត្យព្យាបាល ត្រចៀក ច្រមុះ បំពង់ក ចក្ខុរោគ មាត់ធ្មេញ សើស្បែក កែសម្ភស្ស សម្ពោធ រោគស្រ្តី វះកាត់ទូទៅ និងទឹកនោមផ្អែម។ មន្ទីរពេទ្យនេះបានក្លាយជាមន្ទីរពេទ្យរដ្ឋដំបូងគេបង្អស់ដែលដាក់ដំណើរចុះបញ្ជីឈ្មោះអ្នកជំងឺ និងវេជ្ជបញ្ជាជាប្រព័ន្ធឌីជីថល។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារជំងឺត្រចៀក ចម្រុះ បំពង់ក មិត្តភាពកម្ពុជា-កូរ៉េ នៃមន្ទីរពេទ្យព្រះអង្គឌួងនាថ្ងៃនេះថា ការដាក់ឱ្យប្រើប្រាស់អគារថ្មីនេះបានបង្ហាញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទំនាក់ទំនងជាមួយដៃគូរអភិវឌ្ឍន៍នាំមកឯកទេសនានាសម្រាប់បម្រើសេចក្ដីត្រូវការរបស់ប្រជាជនកម្ពុជា។ នៅថ្ងៃខាងមុខក៏នឹងមានមជ្ឈមណ្ឌលចក្ខុរោគដែលសាងសង់នៅមន្ទីរពេទ្យព្រះអង្គឌួងនេះផងដែរ។

សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះទំនាក់ទំនងការទូតជាមួយប្រទេសកូរ៉េខាងត្បូងដែលនាំមកនូវគម្រោងជំនួយជាច្រើនមកកាន់ប្រទេសកម្ពុជារាប់ទាំងគម្រោងក្នុងវិស័យសុខាភិបាល អប់រំ វប្បធម៌ បច្ចេកវិទ្យា ព័ត៌មាន និងទំនាក់ទំនង។

សម្ដេចតេជោថ្លែងថា៖ «នោះហើយដែលហៅថាផ្លែផ្កានៃទំនាក់ទំនងកម្ពុជានិងកូរ៉េ។ ក្នុងឋានៈជាអ្នកនាំមុខនឹងជាស្ថាបនិកនៃទំនាក់ទំនងកម្ពុជានិងសាធារណរដ្ឋកូរ៉េខ្ញុំពិតជាមានមោទនភាពដោយសារតែយើងបានចាប់ជ្រើសរើសយកនយោបាយការទូតរបស់យើងបានត្រឹមត្រូវហើយបានថែរក្សានូវទំនាក់ទំនងនេះរហូតមកដល់ពេលនេះ»។

កម្ពុជា-កូរ៉េ បានភ្ជាប់ទំនាក់ទំនងនឹងគ្នាឡើងវិញដោយមានការចូលរួមពីនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងក្រោយមកបានប្រកាសទំនាក់ទំនងជាផ្លូវការនៅឆ្នាំ១៩៩៧។ ក្នុងរយៈពេល២៥ឆ្នាំមកនេះ ទំនាក់ទំនងទ្វេរភាគីរវាងកម្ពុជា និងកូរ៉េខាងត្បូងបានឈានដល់កម្រិតខ្ពស់មួយ ដែលបានជំរុញដល់វិស័យ សុខាភិបាល ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងជំនួយអភិវឌ្ឍន៍។ កិច្ចសហប្រតិបត្តិការរវាងសមភាគីទាំងពីរអាចត្រូវបានគេមើលឃើញនៅក្នុងវិស័យជាច្រើន រាប់ចាប់ពីនយោបាយ រហូតដល់សេដ្ឋកិច្ច៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក