ភ្នំពេញ ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៧២៩ករណីថ្មី ក្នុងនោះករណីនាំចូល ២៩ករណី ខណៈអ្នកជំងឺ ៧២១នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន៦នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ៣២.១៨៩នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ២៣៦នាក់ និងព្យាបាលជាសះស្បើយបានសរុបចំនួន ២៤.៧៦៣នាក់៕