ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្ដេចតេជោ ថាមិនតែងតាំងមន្ត្រីដែលមិនចេះទាញយកប្រយោជន៍ការងារពីការប្រើប្រាស់បច្ចេកវិទ្យាឲ្យឡើងឋានៈទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាក់ថាសម្ដេចមិនអាចផ្ដល់ការងារធំដុំណាមួយឲ្យមន្ត្រីដែលមិនចេះប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងនោះទេ ដោយសារតែមានការលំបាកក្នុងការទំនាក់ទំនងនិងមិនចេះទាញយកប្រយោជន៍ពីការរីកចម្រើន។

ថ្លែងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារមិត្តភាពកម្ពុជា-កូរ៉េ ត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២២ នេះសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការងារនៅក្នុងសម័យបច្ចុប្បន្ននេះគឺត្រូវការពឹងផ្អែកច្រើនទៅលើការប្រើប្រាស់បច្ចេកវិទ្យា ព័ត៌មានវិទ្យា ទាំងតាមទូរស័ព្ទ និងកុំព្យូទ័រ ហើយបើមន្ត្រីមិនទាន់ចេះប្រើប្រព័ន្ធទាំងអស់នេះទេគឺមិនអាចត្រូវពិចារណាតម្លើងឋានៈនៅក្នុងរដ្ឋបាលរបស់សម្ដេចតេជោបានឡើយ។

សម្ដេចតេជោថា៖ «ចេះតែប្រើជុំវិញម៉ាប្រព័ន្ធទូរសព្ទហ្នឹង! អញ្ចឹងបើថាអ្នកឯងមិនចេះទេ ខ្ញុំមិនអាចតែងតាំងបានទេ។ ឧទាហរណ៍បើឱ្យធ្វើអភិបាលខេត្តបើមិនចេះប្រើ whatapp viber telegram WeChat អីផង អត់ចេះប្រើ Zoom សម្រាប់ប្រជុំផង តែងតាំងលោកៗប្រជុំជាមួយគេយ៉ាងម៉េច? ខ្ញុំអត់តែងតាំងទេអញ្ចឹងត្រូវរៀនអាហ្នឹងឱ្យចេះ»។

សម្ដេចតេជោបានបញ្ជាក់ថាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាសម្រាប់ធ្វើការទំនាក់ទំនងក្នុងការងារគឺវាមានសុវត្ថិភាពជាងការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទហៅឆ្លងឆ្លើយគ្នាតាមរបៀបពីមុន៕

កម្ពុជាបានដាក់ចេញ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» ដែលជាចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងរសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការរៀបចំមូលដ្ឋានគ្រឹះជំរុញការ ទទួលយក និងការធ្វើបរិវត្តកម្មឌីជីថល នៅក្នុងគ្រប់តួអង្គសង្គម ទាំងរដ្ឋ ពលរដ្ឋ និងធុរជន ដើម្បីជំរុញសន្ទុះកំណើន សេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ដោយផ្អែកលើគន្លង “ប្រក្រតីភាពថ្មី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក