ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោ ចង់មកពេទ្យអង្គឌួងដោយផ្ទាល់ដើម្បីពិនិត្យភ្នែក និងត្រចៀករបស់សម្ដេច

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាប្រកាសថា សម្ដេចប្រហែលជានឹងជ្រើសរើសយកពេទ្យអង្គឌួងដើម្បីពិនិត្យជាទៀងទាត់នូវភ្នែក និងត្រចៀករបស់សម្ដេចដែលមានបញ្ហាក្នុងពេលប្រទេសមានសង្គ្រាម។

ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារជំងឺត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យអង្គឌួងនាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកពីប្រវត្តិនៃគ្រោះថ្នាក់ភ្នែករបស់សម្ដេច និងបញ្ហាត្រចៀករបស់សម្ដេចដែលកើតឡើងដោយសារស្នូរកាំភ្លើងក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជាដែលគិតរបស់មកដល់ពេលនេះជាង៤០ឆ្នាំមកហើយ។ សម្ដេចបានថ្លែងថា ទៅថ្ងៃខាងមុខសម្ដេចអាចនឹងមកពេទ្យអង្គឌួងដោយផ្ទាល់ដើម្បីពិនិត្យជាទៀតទាត់។

ក្នុងឱកាសនោះសម្ដេចតេជោ បានស្នើដល់ក្រុមកូរ៉េឱ្យផ្ទេរបច្ចេកទេសដែលកូរ៉េមាន ដល់ក្រុមគ្រូពេទ្យកម្ពុជា ខណៈជំរុញដល់ក្រុមគូពេទ្យកម្ពុជាទាញយកចំណេះដឹងដែលក្រុមគ្រូពេទ្យកូរ៉េផ្ដល់ជូនឱ្យអស់ពីលទ្ធភាពផងដែរ។

អគារជំងឹត្រចៀក ច្រមុះ បំពង់ក ដែលជាជំនួយរបស់ប្រទេសកូរ៉េ មកកម្ពុជា ត្រូវបានសាងសង់នៅខែមីនា ឆ្នាំ២០២០ និងបានបញ្ជប់ការសាងសង់នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២។ កូរ៉េមិនត្រឹមតែជួយក្នុងការសាងសង់ប៉ុណ្ណោះទេ ថែមទាំងជួយផ្នែកបច្ចេកទេស និងវិជ្ជាសាស្ត្រដល់មន្ទីរពេទ្យនេះផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក