ភ្នំពេញ-ព្រះសីហនុ៖ ជនជាតិចិន៣នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានជាបន្តបន្ទាប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងគ្រឿងញៀនជិត ៦០០គីឡូក្រាមបំរ៉ុងនាំចេញតាមផ្លូវសមុទ្រទៅប្រទេសទី៣។
ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ២០:៥០នាទី ឃាត់ខ្លួនជនសង្ស័យជាបុរសចំនួន ៣នាក់ ជាជនជាតិចិន(តៃវ៉ាន់)។
ចាប់បាន គ្រឿងញៀនកេតាមីន(Ketamine) ជាង៥១០គីឡូក្រាម មេតំហ្វតាមីន(ICE) ជិត២គីឡូក្រាម អ៉ិចស្តាស៊ី(MDMA) ជាង៥០គីឡូក្រាម នីមេតាហ្សេប៉ាម(Nimetazepam) ជាង ២០គីឡូក្រាម និងFUB-AMB(Cannabinoid)(NPS) ជាង១០គីឡូក្រាម។
សរុប សារធាតុញៀនសរុប ទម្ងន់ ៥៩៦ គ.ក្រ ៤១៧,៦០ក្រាម សារធាតុគីមីផ្សំទម្ងន់ ២៣៥ ក្រាម និងសារធាតុមិនច្បាស់ទម្ងន់ ៦ គ.ក្រ ៦៨៨ក្រាម។
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕