ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

រដ្ឋផ្ដល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការក្នុងពិធីបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាសម្រេចបើកផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ៥ម៉ឺនរៀលក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ និង៥ម៉ឺនទៀតសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២២នេះ ដល់មន្ត្រីរាជការ និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងគ្រួសារជនពលីនិងគ្រួសារជនមរណៈជាអតីតយុទ្ធជន។

ក្នុងអនុក្រឹត្យដដែលនេះបានបញ្ជាក់ថាឱ្យ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួង ស្ថាប័នសាម៉ី ត្រូវសហការនិងចាត់ចែងរៀបចំការបើកផ្តល់ ជាបុរេប្រទានសម្រាប់ប្រាក់ឧបត្ថម្ភក្នុងឱកាសពិធីចូលឆ្នាំថ្មីដំណាលគ្នាជាមួយនឹងការបើកផ្តល់ប្រាក់បៀវត្ស ប្រចាំខែមេសាតែមួយលើកឱ្យបានដល់សាម៉ីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ និងប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឱ្យដល់សាមីជនម្នាក់ៗ នៅក្នុងពេលបើកបៀវត្សនៃខែកញ្ញា ឆ្នាំ២០២២ មុនពិធីបុណ្យភ្ជុំបិណ្ឌ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក