ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

កំណើនយានយន្តអគ្គិសនីនៅកម្ពុជាកើនជាង ៦០០ភាគរយនៅក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ បញ្ជាក់ថាកំណើននៃការប្រើប្រាស់យានយន្ដអគ្គិសនីនៅកម្ពុជាគឺចាប់តាំងពី២០២០មក។ លោកថានៅដើមឆ្នាំ ២០២២នេះកំណើនយានយន្តអគ្គិសនីដែលបានចុះបញ្ជីកើនឡើងយ៉ាងគំហុកដែលត្រឹមតែរយៈពេល ៣ខែដើមឆ្នាំនេះ មានការចុះបញ្ជីយានយន្ដអគ្គិសនីចំនួន ៤៧គ្រឿងបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានតែ០៧គ្រឿងប៉ុណ្ណោះ។

ថ្លែងនៅក្នុងពិធីតាំង ពិព័រណ៍យានយន្តអគ្គិសនី និងសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយ បញ្ចូលថាមពល សម្រាប់ យានយន្តអគ្គិសនី នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នៅក្រសួងសាធារណការ រដ្ឋមន្ត្រីក្រសួងសាធារណៈការលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា ចំនួនយានយន្តអគ្គិសនីដែលបានចុះបញ្ជីក្នុងឆ្នាំ២០២០ មានចំនួនតែ ០២គ្រឿងប៉ុណ្ណោះ ហើយនៅឆ្នាំ២០២១ មានចំនួន ៦២គ្រឿង ខណៈលោកបានកត់សម្គាល់អំពីកំណើននៃការចុះបញ្ជីក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ ថាមានដល់ ៤៧គ្រឿង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១ មានចំនួនតែ០៧គ្រឿង នោះកំណើននៃការចុះបញ្ជីមានកំណើនស្មើនឹង ៦៧១ភាគរយ។

លោកថា៖ «ការអភិវឌ្ឍ និងកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនី គឺជាផ្នែក មួយ មិនអាចខ្វះបាន នៃដំណើរ ការ អភិវឌ្ឍវិស័យ ដឹកជញ្ជូនផ្លូវគោកនៅកម្ពុជា ក៏ដូចជា វិស័យ សេដ្ឋកិច្ចរបស់ប្រទេសជាតិ ទាំងមូល ជាពិសេស ជួយកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ កម្ពុជា ដែលចំណាយ ប្រាក់ ជាច្រើន ក្នុងការទិញប្រេងឥន្ធនៈសម្រាប់ចាក់យាន យន្ត របស់ ខ្លួន»។

ប្រទេសកម្ពុជាមានផែនការក្នុងការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីឱ្យបាន៤០% និងម៉ូតូអគ្គិសនីឱ្យបាន៧០% នៅឆ្នាំ២០៥០។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ដើម្បីសម្រេចបាន នូវ គោល ដៅ នេះ ទាមទារឱ្យមានការចូលរួមពីក្រសួង សា្ថប័ន និងភាគីពាក់ព័ន្ធ ទាំង អស់ ដើម្បី រៀបចំ និង អនុវត្តគោលនយោបាយ, ផែនការយុទ្ធសាស្ត្រ និងវិធានការណ៍ នានា ប្រកប ដោយ ប្រសិទ្ធភាព និងប្រសិទ្ធផល ដើម្បីជម្រុញការគាំទ្រ និងការលើកទឹកចិត្ត ដល់ការអភិវឌ្ឍ និងការប្រើ ប្រាស់ យានយន្ត អគ្គិសនី ដែលក្នុង នោះកត្តា ចាំបាច់គឺ ផ្តោតទៅលើ យុទ្ធសាស្ត្រ ទាក់ទាញ ឱ្យមាន កំណើន នៃការប្រើប្រាស់ យានយន្ត អគ្គិសនី កំណើននៃការបង្កើត ស្ថានីយ បញ្ចូលថាមពល យានយន្តអគ្គីសនី និងការគ្រប់គ្រង ការកែច្នៃ និងការបោះបង់សំណល់អាគុយប្រកបដោយសុវត្ថិភាព៕

 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក