ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ធនាគារស្ថាបនា ប្រកាសពីការផ្តល់សេវាទូទាត់ប្រាក់ឆ្លងប្រទេសតាមរយៈ Visa B2B Connect ដំបូងគេនៅកម្ពុជា

ភ្នំពេញ៖ ធនាគារស្ថាបនាបានពង្រីកវិសាលភាពការផ្តល់សេវាកម្មរបស់ខ្លួនតាមរយៈការទូទាត់ប្រាក់ឆ្លងប្រទេសតាមរយៈ Visa B2B Connect ដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលនឹងជួយដល់ប្រតិបត្តិការបង្ករភាពងាយស្រួលនៃការទូទាត់ពាណិជ្ជកម្មឆ្លងប្រទេសយ៉ាងរហ័ស និងសុវត្ថិភាព។

តាមសេចក្តីប្រកាសរបស់ធនាគារ ស្ថាបនា បានឱ្យដឹងថាដំណោះស្រាយទូទាត់អាជីវកម្មរបស់ធនាគារមានសមត្ថភាពធ្វើប្រតិបត្តិការណ៍ឆ្លងប្រទេស ដែលមានភាពបត់បែន នឹងគ្របដណ្តប់ជាង ១០៤ប្រទេស និងតំបន់ ព្រមទាំងទូទាត់បានជាង ១០០រូបិយប័ណ្ណជុំវិញពិភពលោក។

ប្រធាននាយកប្រតិបត្តិនៃធនាគារស្ថាបនា លោក ហ្វុង កៃ ជីន បានលើកឡើងថា៖ «ការធ្វើប្រតិបត្តិការបង់ប្រាក់ និងទទួលប្រាក់រហ័ស ហើយមានសុវត្ថិភាព គឺមានសារៈសំខាន់ណាស់សម្រាប់អាជីវកម្មគ្រប់ទំហំ ជាពិសេសនៅក្នុងបរិយាកាសធុរកិច្ចក្នុងតំបន់ និងសកល ដែលកំពុងមានការផ្លាស់ប្តូរមិនឈប់ឈរនាពេលបច្ចុប្បន្ននេះ។ Visa B2B Connect នឹងជួយដល់ប្រតិបត្តិការផ្នែកធុរកិច្ចរបស់ម្ចាស់អាជីវកម្មដែលជាអតិថិជនរបស់ធនាគារ ស្ថាបនាទាំងអស់ ឲ្យទទួលបាននូវអត្ថប្រយោជន៍ពីភាពងាយស្រួលនៃការទូទាត់ពាណិជ្ជកម្មឆ្លងប្រទេសយ៉ាងរហ័ស និងសុវត្ថិភាព តាមរយៈបណ្តាញសាខាដ៏ច្រើនរបស់យើង»។

នាយិកាគ្រប់គ្រងក្រុមហ៊ុនVisa ប្រចាំប្រទេសកម្ពុជា អ្នកស្រី ជុំ ម៉ូនីកា បានថ្លែងថា ការធ្វើអាជីវកម្មនាពេលបច្ចុប្បន្នត្រូវការសមត្ថភាពទូទាត់ដែលមានតម្លាភាពរហ័ស និងងាយស្រួលគ្រប់គ្រង។

អ្នកស្រីបន្តថា៖ «សេវាកម្ម Visa B2B Connect នឹងផ្តល់សិទ្ធិអំណាចដល់អតិថិជនរបស់ធនាគារស្ថាបនាក្នុងការបោះជំហានចូលទៅកាន់សេដ្ឋកិច្ចពិភពលោកជាមួយនឹងការទូទាត់អន្តរជាតិប្រកបដោយសុវត្ថិភាពខ្ពស់ និងការចំណាយទាបជាងមុន»។

Visa B2B Connect ផ្តល់នូវការតភ្ជាប់តែមួយគត់ទៅកាន់ពិភពលោក អនុញ្ញាតឲ្យម្ចាស់អាជីវកម្មអាចផ្ទេរប្រាក់ដោយផ្ទាល់ទៅគណនីអ្នកទទួល។ កត្តានេះដកចេញនូវធនាគារអន្តរការី ដោយកាត់បន្ថយពេលវេលា និងការចំណាយផ្សេងៗសម្រាប់ប្រតិបត្តិការនីមួយៗ។ ក្នុងពេលជាមួយគ្នានេះ វាផ្តល់របាយការណ៍អាជីវកម្មដែលអាចត្រួតពិនិត្យដោយផ្ទាល់ នូវតំលៃសេវា អត្រាប្តូរប្រាក់ និងពេលវេលាដែលប្រាក់បានទៅដល់អ្នកទទួល។

Visa B2B Connect បំពាក់នូវស្រទាប់សុវត្ថិភាពជាច្រើន ដោយប្រតិបត្តិការនីមួយៗត្រូវបានត្រួតពិនិត្យយ៉ាងម៉ត់ចត់។ លើសពីនេះ សម្រាប់ទិន្នន័យ និងព័ត៌មានលម្អិតរបស់ស្ថាប័ន ត្រូវបានការពារដោយបច្ចេកវិទ្យាបំប្លែងព័ត៌មានទៅជានិមិត្តសញ្ញា (tokenization technology) របស់ Visa ដែលអាចការពារម្ចាស់អាជីវកម្មបាន ក្នុងករណីមានការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត៕




ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក