៤ថ្ងៃនៃបុណ្យចូលឆ្នាំថ្មី សមត្ថកិច្ចបង្ក្រាបបទល្មើសទូទៅបានជាង ៨០ករណី និងឃាត់ខ្លួនមនុស្ស ចំនួន១៥០នាក់ | ការស្រាវជ្រាវថ្មីបានរកឃើញវត្តមានសត្វជាង ៧០០ ​ប្រភេទនៅក្នុងតំបន់ព្រៃកោងកាងនៃប្រទេសកម្ពុជា | តុលាការខេត្តព្រះវិហារបើកការចោទប្រកាន់លើព្រះចៅអធិការវត្តភ្នំកន្ធាយ ពីបទរួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ក្រោយផ្ទុះរឿងលួងលោមរំលោភក្មេងស្រីអាយុ ៩ឆ្នាំ | Arteta៖ ទោះធ្លាក់ពី Champions League ប៉ុន្តែរដូវកាលរបស់ Arsenal នៅមិនទាន់ចប់ទេ |

CDC តម្រូវឱ្យក្រុមហ៊ុននាំចូលសារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀន ធ្វើរបាយការណ៍ទៅក្រសួងមានសមត្ថកិច្ចជាប្រចាំ

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC ចេញសេចក្តីជូនដំណឹងដល់ក្រុមហ៊ុនដែលនាំចូល និងប្រើប្រាស់នូវសារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀនត្រូវកត់ត្រានិងធ្វើរបាយការណ៍ច្បាស់លាស់ជូនក្រសួងស្ថាប័នមានសមត្ថកិច្ចជាប្រចាំខែ ឆមាសនិងឆ្នាំ។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ស្តីពី «វិធានការគ្រប់គ្រងក្នុងការប្រើប្រាស់សារធាតុគីមីផ្សំគ្រឿងញៀនទៅតាមបណ្តាក្រុមហ៊ុនវិនិយោគនានា» អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានជូនដំណឹងដល់ក្រុមហ៊ុនវិនិយោគនានា ដែលបាននាំចូលនិងប្រើប្រាស់នូវសារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀន ត្រូវពង្រឹងការគ្រប់គ្រងលើការប្រើប្រាស់នូវសារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀន ឱ្យបានត្រឹមត្រូវនិងប្រើប្រាស់ពិតប្រាកដ។

អាជ្ញាធរតម្រូវឱ្យក្រុមហ៊ុនមានការគ្រប់គ្រង និងប្រើប្រាស់សារធាតុគីមីដែលអាចផ្សំជាគ្រឿងញៀនឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសនិងស្តង់ដារ ហាមលក់ដូរ ឬធ្វើអាជីវកម្មបន្តទៅឱ្យក្រុមហ៊ុនដទៃទៀត ត្រូវមានអ្នកជំនាញបច្ចេកទេសច្បាស់លាស់ផ្នែកគីមី ដើម្បីគ្រប់គ្រង មានការកត់ត្រាច្បាស់លាស់អំពីបរិមាណនាំចូល បរិមាណប្រើប្រាស់ និងបរិមាណនៅសល់ និងធ្វើរបាយការណ៍ប្រចាំខែ ឆមាស និងឆ្នាំ អំពីការនាំចូលនាំចេញ និងការប្រើប្រាស់សារធាតុគីមី។

សាម៉ីក្រុមហ៊ុននឹងត្រូវប្រឈមនឹងទោសទណ្ឌ និងបទប្បញ្ញត្តិជាធរមានក្នុងករណីមិនគោរពឬគោរពមិនបានត្រឹមត្រូវតាមការណែនាំដូចរៀបរាប់ខាងលើនេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក