ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

បញ្ជូនជនជាតិ៣នាក់ទៅសាលាដំបូងរាជធានីភ្នំពេញពាក់ព័ន្ធនឹងគ្រឿងញៀនជាង១០០គីឡូ

ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ម៉ោង៨និង១៥នាទីយប់ សហការកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលដោយ ព្រះរាជអាជ្ញារង លោក ស៊ិត វណ្ណៈ ចុះស្រាវជ្រាវ និងឈានទៅបង្ក្រាបដឹកជញ្ជូនរក្សាទុកសារធាតុញៀន ឃាត់បានជនជាតិចិនតៃវ៉ាន់ ៣នាក់។

យោងតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិឱ្យដឹងថា ជនជាតិចិនទាំង៣នាក់នោះបានឃាត់ខ្លួននៅ៣ចំណុចផ្សេងគ្នាជាបន្តបន្ទាប់ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល។ ចាប់បានថ្នាំញៀន កេតាមីន (Ketamine) ទម្ងន់ជិត ១០០គីឡូ ថ្នាំអ៊ិចស្តាស៊ី (MDMA) ទម្ងន់ជាង ៧គីឡូក្រាម មេតំហ្វេតាមីន (WY) ទម្ងន់ ១៩០ក្រាម និងនីមេតាហ្សេប៉ាម(Nimetazepam)ទម្ងន់ ៧,២ក្រាម។

អគ្គស្នងការនគរបាលជាតិបញ្ជាក់ថា៖ «សារធាតុញៀនសរុបទម្ងន់ ១០៧គ.ក្រ ១៧៨,២៣ក្រាម»។

បច្ចុប្បន្ន ជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក