ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

គណបក្សហ៊្វុនស៊ិនប៉ិចប្រកាសឯកភាពផ្ទៃក្នុងបក្សឡើងវិញ

ភ្នំពេញ៖ គណកម្មាធិការនាយកគណបក្ស ហ៊្វុនស៊ិនប៉ិច បានបើកកិច្ចប្រជុំពិសេសមួយនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នេះដើម្បីពិនិត្យនិងពិភាក្សាកែសម្រួលបទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងគាំទ្រលើគោលនយោបាយអាទិភាព សម្រាប់ចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។

កិច្ចប្រជុំនេះ ស្ថិតនៅក្រោមព្រះអធិបតីភាពប្រធានបក្សព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ និងព្រះអង្គម្ចាស់ក្សត្រី សមាជិកសមាជិកាជាថ្នាក់ដឹកនាំបក្សសរុបរួមចំនួន ៥៤រូប។

អ្នកនាំពាក្យគណបក្ស លោក ញឿន រ៉ាដែន បានប្រាប់ EAC News ថា កិច្ចប្រជុំនេះបានសម្រេចកែសម្រួលបទបញ្ជាផ្ទៃក្នុងគណបក្សសមស្របតាមការដឹកនាំរបស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ គាំទ្រលើសេចក្តីព្រាងគោលនយោបាយអាទិភាព ៩ចំណុច សម្រាប់ចូលរួមបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ និងសម្រេចពង្រឹងឯកភាពផ្ទៃក្នុង រួមរួបគ្នា សាមគ្គីគ្នា ដើម្បីគណបក្សទទួលបានជោគជ័យ និងទទួលបានអាសនៈសារជាថ្មី។

កាលពីកន្លងទៅបញ្ហាផ្ទៃក្នុងបក្សហ៊្វុនស៊ិនប៉ិចដែលមានដូចជាជម្លោះដណ្ដើមត្រាបក្ស ការដកសមាជិក និងការខ្វែងគំនិតគ្នាក្នុងការរើសប្រធានថ្មីបានធ្វើឱ្យប៉ះពាល់ដល់កេរ្ត៍ឈ្មោះគណបក្សរាជានិយមមួយនេះជាខ្លាំង។ ទោះជាយ៉ាងក្រោយការបោះឆ្នោតជ្រើសរើសព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាព្រះប្រធានបក្សកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ បានរក្សាស្ថានភាពគណបក្សបាននឹងនរឡើងវិញ។

គណបក្សហ៊្វុនស៊ិនប៉ិចធ្លាប់ជាគណបក្សដ៏មានប្រជាប្រិយមួយតាំងពីការបោះឆ្នោតលើកដំបូងឆ្នាំ១៩៩៣ រហូតដល់ឆ្នាំ១៩៩៨ ទោះជាយ៉ាងណាដោយសារការបែកបាក់ផ្ទៃក្នុងបក្សបានធ្វើឱ្យគណបក្សមួយនេះបាត់បង់ការគាំទ្រជាបន្តបន្ទាប់។ ទទួលបាន ៤៣អាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៨ ឈ្នះបាន ២៦អាសនៈនៅក្នុងការបោះឆ្នោតឆ្នាំ២០០៣ និង២អាសនៈនៅឆ្នាំ២០០៨ ក្រោយមកនៅក្នុងការបោះឆ្នោតឆ្នាំ២០១៣ និង២០១៨ចុងក្រោយគឺមិនទទួលបានអាសនៈណាមួយនោះទេ។

ក្រោយពេលជ្រើសរើសជាប្រធានបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានសន្យាថានឹងដឹកនាំគណបក្សហ៊្វុនស៊ុនប៉ិចឱ្យរុងរឿង និងមានប្រជាប្រិយភាពឡើងវិញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក