ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

World Vision រៀបចំកម្មវិធី «អំណានឮៗ» ដើម្បីលើកកម្ពស់វប្បធម៌អាន និងកៀរគរថវិកាសាងសង់បណ្ណាល័យ

ភ្នំពេញ៖ អង្គការទស្សនៈពិភពលោក (World Vision) នឹងរៀបចំកម្មវិធី «អំណានឮៗ» ដើម្បីគាំទ្រការប្រារព្ធទិវាអំណានជាតិ លើកកម្ពស់វប្បធម៌អានរបស់កុមារ កៀរគរថវិកាសម្រាប់ទិញសៀវភៅអាននិងកសាងបណ្ណាល័យនៅតាមសាលារៀនគោលដៅមួយចំនួនក្នុងស្រុកជាំក្សាន្ត ស្រុករវៀង និងស្រុកឆែប ខេត្តព្រះវិហារ។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គការបានឱ្យដឹងថា ព្រឹត្តិការណ៍អំណានឮៗ នឹងប្រារព្ធធ្វើនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ នៅ ODOM Garden នារាជធានីភ្នំពេញ ដែលចាប់ផ្តើមពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៥រសៀល។

ប្រធានក្រុមបច្ចេកទេសកម្មវិធីអប់រំ លោក វ៉ា សុរិន មានប្រសាសន៍ថាការវិនិយោគលើការអានជាពិសេសសម្រាប់កុមារពិតជាមានសារៈសំខាន់។

លោក សុរិន្ទ មានប្រសាសន៍ថា៖ «សៀវភៅគឺជាឃ្លាំងផ្ទេរចំណេះដ៏សំខាន់បំផុតមួយសម្រាប់សិស្សានុសិស្សសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីមុខវិជ្ជាផ្សេងៗ តាំងពីវប្បធម៌ និងមុខវិជ្ជាវិទ្យាសាស្ត្រផ្សេងទៀត។ សមត្ថភាពរបស់សិស្សានុសិស្សនៅតែពឹងផ្អែកយ៉ាងខ្លាំងក្លាលើការអាន និងមើលសៀវភៅដោយខ្លួនឯងនៅពេលទំនេរពីម៉ោងសិក្សា។ ការស្រាវជ្រាវបានរកឃើញថា ការអានសៀវភៅជាប្រចាំធ្វើឱ្យមានការចងចាំល្អ មានអារម្មណ៍តានតឹងតិច និងមានការផ្ចង់អារម្មណ៍ក្នុងការងារបានល្អ ជាងអ្នកដែលមិនអានសៀវភៅជាប្រចាំ»។

ប្រធានគ្រប់គ្រងថវិកាក្នុងស្រុកនៃអង្គការទស្សនៈពិភពលោក កញ្ញា ហៀម ចិត្រា មានប្រសាសន៍ថាតាមរយៈព្រឹត្តិការណ៍ អំណានឮៗ សាធារណៈជនអាចចូលរួមលើកកម្ពស់វប្បធម៌អាននៅកម្ពុជា។ កញ្ញាចង់ឃើញឪពុកម្តាយគ្រប់រូប ចាប់ផ្ដើមបណ្តុះបណ្តាលកុមារតូចៗ ឱ្យមានសមត្ថភាពអានប្រសើរឡើង និងបណ្តុះចំណេះពួកគេឱ្យក្លាយជាធនធានមនុស្សពោរពេញដោយសក្ដានុពល ដែលអាចជួយដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។

កញ្ញា ចិត្រា លើកឡើងថា៖ «ប្រជាពលរដ្ឋទាំងអស់គ្នាសុទ្ធតែអាចរួមចំណែកលើកស្ទួយបំណិនអំណានរបស់កុមារ។ លោកអ្នកអាចចាប់ផ្ដើមបណ្ដុះបំណិនអំណានដល់កុមារតូចៗជុំវិញខ្លួន ឬចូលរួមជាមួយអង្គការទស្សនៈពិភពលោក និងកម្មវិធីអំណានឮៗតាមរយៈការបរិច្ចាគជាថវិកា ឬសៀវភៅដើម្បីជាផ្នែកមួយជួយទៅដល់កុមារដែលកំពុងជួបភាពខ្វះខាតនៅតំបន់ ដែលអង្គការទស្សនៈពិភពលោកធ្វើការជាមួយ»។

កញ្ញា ចិត្រា បន្ថែមថា៖ «យើងសង្ឃឹមថាថវិកា និងសម្ភារៈដែលយើងកៀរគរបានពីកម្មវិធីនេះ នឹងជួយដល់កុមារនៅតាមជនបទឱ្យមានឱកាសទទួលបានសៀវភៅអាន និងអភិវឌ្ឍបំណិនអានរបស់ខ្លួន»។

លោកអ្នកអាចបរិច្ចាគជាសៀវភៅ ឬជាថវិកាចំនួន៣ដុល្លារ មកកាន់អង្គការទស្សៈពិភពលោក តាមរយៈគណនីលេខ ABA: 000 880 848៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក