ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ទេសរដ្ឋមន្រ្តី លី ធុជ៖ ការងារបោសសម្អាតមីនគឺជាការងារមួយយ៉ាងសំខាន់ក្រោយបញ្ចប់សង្រ្គាម

កំពង់ស្ពឺ៖ អនុប្រធានទី១ អាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ មានប្រសាសន៍ថា បន្ទាប់ពីបញ្ចប់សង្រ្គាមរ៉ាំរ៉ៃ ការងារមួយយ៉ាងសំខាន់ទៀតរបស់កម្ពុជាគឺការងារបោសសម្អាតមីន ដែលទាមទារឱ្យអ្នកធ្វើការងារលើវិស័យនេះមានជំនាញ និងវិន័យខ្ពស់។

ថ្លែងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបច្ចេកវិទ្យាគ្រប់គ្រងព័ត៌មានវិស័យសកម្មភាពមីន នៅវិទ្យាស្ថានមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លំាងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម (NPMEC) នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ នៅស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ លោក លី ធុជ បានលើកឡើងថា៖ «ការងារបោសសម្អាតមីន គឺជាការងារមួយយ៉ាងសំខាន់ក្រោយបញ្ចប់សង្រ្គាម ប៉ុន្តែការងារនេះ តម្រូវឲ្យមានជំនាញខ្ពស់ វិន័យខ្ពស់ នីតិវិធីច្បាស់លាស់ និងប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ ដែលរាល់ការធ្វេសប្រហែស ឬមិនបានយកចិត្តទុកដាក់ណាមួយ នឹងនាំអោយ មានគ្រោះថ្នាក់ដល់អាយុជីវិត»។

លោកទេសរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការដឹកនាំរបស់ នាយឧត្ដមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិ NPMEC និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានសម្រេចនូវសមិទ្ធផលជាប្រវត្តិសាស្ត្រ និងនាំមកនូវកិត្តិយសកេរ្តិ៍ឈ្មោះជូនជាតិមាតុភូមិលើឆាកអន្តរជាតិ ក្នុងការចូលរួមថែរក្សាសន្តិភាពនៅតំបន់ និងពិភពលោក ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់កងទ័ពជើងគោក ដែលបានចូលរួមយ៉ាងសកម្មជាកម្លាំងបោសសម្អាតមីន/គ្រាប់ចាប់តាំងពីឆ្នាំ១៩៧៩ ដើម្បីផ្តល់សុវត្ថិភាពដល់ប្រជាជនដែលបានវិលត្រលប់ពីរបស់ប្រល័យពូជសាស្ត្រ និងពីសេចក្តីស្លាប់ ហើយកងទ័ពជើងគោកនឹងចាប់ផ្តើមចូលរួមជាកងកម្លាំងបោសសម្អាតមីន/គ្រាប់មនុស្សធម៌ ដោយសហការជាមួយអាជ្ញាធរមីន ដើម្បីពន្លឿនដល់ការងារបោសសម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ផងដែរ។

លោកទេសរដ្ឋមន្រ្តី បានបន្តលើកឡើងថាការងារបោសសម្អាតមីន ត្រូវមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងក្នុងនិងក្រៅប្រទេស ហើយអាជ្ញាធរមីន បាននឹងកំពុងរៀបចំផែនការ និងអំពាវនាវ ឲ្យមានការចូលរួមបន្ថែម ពីដៃគូអភិវឌ្ឍន៍វិស័យឯកជន និងសប្បុរសជននានា ក្នុងការអនុវត្តយន្តការភូមិអស់មីន។

គួរបញ្ជាក់ថា វគ្គហ្វឹកហ្វឺននេះបានរៀបចំឡើងដោយមជ្ឈមណ្ឌលជាតិ NPMEC សហការជាមួយក្រុមគ្រូបង្គោលមកពីអាជ្ញាធរមីន និងសិក្ខាកាមជានាយទាហាន នាយទាហានរង ពលទាហាន មកពីមជ្ឈមណ្ឌលជាតិ NPMEC វិស្វកម្មក្រសួងកាពារជាតិ វិស្វកម្មអគ្គបញ្ជាការដ្ឋាន វិស្វកម្មទ័ពជើងគោក បញ្ជាការដ្ឋានទ័ពជើងទឹក និងបញ្ជាការដ្ឋានទ័ពជើងគោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក