ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូ៖ «ពេលឃើញសង្គ្រាមទើបយល់អត្ថន័យ «អរគុណសន្តិភាព»

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយទៀតដែលមានរយៈពេលប្រមាណ១៨នាទី ក្រោមចំណងជើងថា «ពេលឃើញសង្គ្រាមទើបយល់អត្ថន័យ«អរគុណសន្តិភាព»។

វីដេអូនេះ បានបង្ហាញនូវអត្ថន័យដ៏ជ្រាលជ្រៅ និងសារៈសំខាន់បំផុតនៃសន្តិភាពដែលកើតចេញពីនយោបាយ ឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ក្នុងបរិបទសង្គ្រាមនៅអ៊ុយក្រែន។ ខណៈដែលមនុស្សពាសពេញសាកលលោកបាននិងកំពុងតាមដានសង្គ្រាមនៅអ៊ុយក្រែន ម្នាក់ៗសុទ្ធតែមានអារម្មណ៍សង្វេគ និងអាណិតអាសូរជាពន់ពេកដល់ប្រជាពលរដ្ឋអ៊ុយក្រែន ជាពិសេស ស្ត្រីមនុស្សវ័យចំណាស់ និងកុមារដែលរត់ភៀសខ្លួនពីសង្គ្រាមយ៉ាងប្រសេកប្រសាច ដែលជាសោកនាដកម្មនៃសង្គ្រាមដែលបានបង្ហាញជារៀងរាល់ថ្ងៃ។

អគារខ្ពស់ៗ ផ្ទះសម្បែង ហាងទំនិញ ព្រលានយន្តហោះ ផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានឆាបឆេះ និងបំផ្លាញដោយសារគ្រាប់មីស៊ីល។ ជីវិតទាហាន និងពលរដ្ឋសាមញ្ញត្រូវបានសម្លាប់យ៉ាងអណោចអធម។ ប្រឈមមុខនឹងសោកនាដកម្មអស់ទាំងនេះ ទីបំផុតប្រធានាធិបតី អ៊ុយក្រែនខ្លួនឯងផ្ទាល់ក៏បានប្រកាសរកសន្តិភាពនិងចាត់ទុកសន្តិភាពថា ពិតជាសំខាន់ណាស់សម្រាប់ប្រទេសនិងប្រជាពលរដ្ឋរបស់ខ្លួន។

មកដល់ចំណុចនេះ យើងពិតជាអាចយល់បានដោយគ្មានអ្វីគួរអោយសង្ស័យបន្តិចណាឡើយថា សន្តិភាព គឺពិតជាមានតម្លៃជាសាកលមួយដែលមនុស្សជាតិ នៅជុំវិញពិភពលោកពិតជាប្រាថ្នាចង់បាន។ សន្តិភាពពិតជា មានតម្លៃមិនអាចយកអ្វីមកប្រៀបបានឡើយ។ នេះហើយជាហេតុផលដែលប្រជាពលរដ្ឋខ្មែរបាននិងកំពុងផ្តល់តម្លៃយ៉ាងខ្លាំងបំផុតដល់សន្តិភាព និងពិតជាអរគុណយ៉ាងខ្លាំងដល់ស្ថាបនិកសន្តិភាពនៅកម្ពុជា។

ប្រជាពលរដ្ឋខ្មែរភាគច្រើននៅចងចាំយ៉ាងច្បាស់អំពីការបញ្ចប់សង្គ្រាមនៅកម្ពុជានៅថ្ងៃទី២៩ខែធ្នូ ឆ្នាំ ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពពេញលេញពេញផ្ទៃប្រទេស។

ការដង្ហោយហៅសន្តិភាពក្នុងពេលដែលភ្លើងសង្គ្រាមកំពុងឆាបឆេះ គឺជារឿងហួសពេលដ៏គួរឲ្យសោកស្តាយបំផុត ហើយបើនិយាយអោយទូលាយជាងនេះទៅទៀត គឺ «នៅពេលឃើញសង្គ្រាមទើប យល់អត្ថន័យ «អរគុណសន្តិភាព» ។ នៅពេលឃើញសង្គ្រាម ទើបយើងដឹងគុណស្ថាបនិកសន្តិភាព គឺតេជោសែន ដែលប្រជាពលរដ្ឋខ្មែរនៅតែបន្តគោរពស្រឡាញ់ គាំទ្រ និងជឿជាក់ក្នុងការការពារ និងថែររក្សាសន្តិភាពដែលរកបានដោយលំបាកឱ្យស្ថិតស្ថេរគង់វង្សជានិច្ចនិរន្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក