សម្តេចតេជោ បញ្ចាឱ្យអាជ្ញារធរពង្រឹងសន្តិសុខនិងសណ្ឋាប់ធ្នាប់ក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុខ
កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាដល់អាជ្ញាធរពង្រឹងសន្តិសុខ សណ្ដាប់ធ្នាប់ នៅកន្លែងកម្សាន្តនានាដែលពលរដ្ឋនឹងដើរលេងក្នុងអំឡុងថ្ងៃឈប់សំរាកបុណ្យចូលឆ្នាំខ្មែរខាងមុខ។
ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ សម្តេចបានថ្លែងថា អាជ្ញាធរត្រូវត្រៀមឱ្យបានល្អនូវសន្តិសុខតាមមូលដ្ឋាន បង្ករលក្ខណៈសប្បាយរីករាយឱ្យប្រជាជន ដោយត្រូវត្រៀមរៀបចំពីពេលនេះទៅ។
សម្តេចក៏បានបន្ថែមថា ខាងផ្នែកវិស័យទេសចរណ៍ក៏ត្រូវណែនាំតាមផ្នែកវិស័យទេសចរណ៍តាមផ្នែកនានាគ្រប់ទីកន្លែងដើម្បីឱ្យត្រៀមរៀបចំ ព្រោះអ្នកដែលនឹងទៅលេងតាមមូលដ្ឋាននានានឹងមានច្រើន ។
សម្រាប់ឆ្នាំនេះ សម្តេចតេជោក៏បានប្រកាសថា សម្តេចនិងក្រុមគ្រួសារនឹងធ្វើដំណើរកំសាន្តទៅខេត្តព្រះសីហនុរយៈពេល ៣ថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិខាងមុខ៕