ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

Barcelona ចុះកិច្ចសន្យានាំចូលកីឡាករម្នាក់ទៀត ក្រោយពីយកបាន Aguero ក្តៅៗ!

អេស្ប៉ាញ៖ ក្លិបបាល់ទាត់ FC Barcelona បានប្រកាសពីការនាំយកកីឡាករខ្សែការពារ Emerson Royal ពីក្លិប Real Betis វិញ បន្ទាប់ពីកីឡាកររូបនេះបានចំណាយពេលជាមួយ Real Betis ចំនួន ២រដូវកាលក្នុងនាមជាកីឡាករខ្ចីជើង។

ក្លិបបាល់ទាត់ FC Barcelona ត្រូវបានគេដឹងថា នឹងត្រូវចំណាយលុយចំនួន ៩លានអឺរ៉ូ ក្នុងការនាំយកកីឡាកររូបនេះមកចូលរួម ក្រោយពីទើបចុះកិច្ចសន្យាជាមួយខ្សែប្រយុទ្ធអាហ្សង់ទីន Sergio Aguero ដោយគ្មានតម្លៃខ្លួន ព្រមទាំងបានប្រកាសជាផ្លូវការកាលពីម្សិលមិញនេះ។ 

គួរឱ្យដឹងថា ក្លិប Barcelona បាននាំយកកីឡាកររូបនេះមកកាន់ទឹកដីអេស្ប៉ាញពីក្លិប Atletico Mineiro កាលពីឆ្នាំ ២០១៩ ប៉ុន្តែបានដាក់ឱ្យ Betis ខ្ចីជើងពីរដូវកាលតាំងពីពេលនោះ។ ក្នុង ២រដូវកាលកន្លងមកនេះ Emerson បានក្លាយជាកីឡាករសំខាន់ក្នុងបញ្ជី ១១នាក់របស់ Real Betis ដោយបង្ហាញខ្លួនសរុប ៧៣ប្រកួត និងរកគ្រាប់បាល់បញ្ចូលទីបាន ៤គ្រាប់ ព្រមទាំងជួយឱ្យ Real Betis បញ្ចប់រដូវកាលនៅចំណាត់ថ្នាក់លេខ ៦ និងទទួលបានឱកាសបង្ហាញខ្លួននៅពានរង្វាន់ UEFA Europa League នារដូវកាលក្រោយផងដែរ។

យ៉ាងណាមិញ ការមកដល់របស់ Emerson នឹងអាចនាំឱ្យខ្សែការពារ Sergi Roberto ទំនងជាត្រូវចាកចេញនារដូវកាលនេះ ឬអាចត្រូវដាក់ឱ្យខ្ចីជើងទៅកាន់ក្លិបផ្សេង ឬក៏អាចកាត់បន្ថយប្រាក់បៀរវត្សរបស់គេទៀតផង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក