វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) ប្ដេជ្ញាបន្តជំរុញ ពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការរវាង ERIA និងរាជរដ្ឋាភិបាលកម្ពុជា ឱ្យកាន់តែរឹងមាំបន្ថែមទៀត | ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា | ក្រុមហ៊ុន Lee Li Holdings Group បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្តានុពលមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា | ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា​ ប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមទៀត |

សម្តេចតេជោ ប្រកាសធ្វើដំណើរកំសាន្តនៅខេត្តព្រះសីហនុក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរខាងមុននេះ

កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្នុងឆ្នាំនេះសម្តេចនឹងទៅធ្វើដំណើរកំសាន្តជាមួយនឹងក្រុមគ្រួសាររយៈពេល ៣ថ្ងៃនៅលើទឹកដីខេត្តព្រះសីហនុ។

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ ប្រវែង ៣៧,៩៥គ.ម ចាប់ពីឧត្តុង្គ (ចំណុចប្រសព្វផ្លូវជាតិលេខ៥) ដល់ថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ក្រោមហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២២ សម្តេចបានថ្លែងថា ឆ្នាំកន្លងៗទៅសម្តេចបានទៅលេងនៅអង្គរសង្រ្គាន ប៉ុន្តែឆ្នាំនេះនឹងទៅលេងនៅខេត្តកំពង់សោមទៅងូតទឹកសមុទ្រ ៣ថ្ងៃតែម្តង។

ជាមួយគ្នានេះសម្តេចក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ករលក្ខណៈងាយស្រួល និងបង្ករភាពសប្បាយរីករាយដល់ប្រជាជន ខាងផ្នែកវិស័យទេសចរណ៍ក៏ត្រូវរៀបចំឱ្យបានល្អផងដែរ៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក