កំពង់ស្ពឺ៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសបន្តធ្វើជានាយករដ្ឋមន្ត្រី អាណត្តិទី៧ ឆ្នាំ២០២៣-២០២៨បន្តទៀត ដើម្បីបន្តដឹកនាំប្រទេសកម្ពុជាបន្តទៀត ខណៈបញ្ជាក់ថារឿងបេក្ខភាពនាយករដ្ឋមន្ត្រីនាថ្ងៃអនាគតនឹងនិយាយក្រោយឆ្នាំ២០២៣។
សម្ដេចថ្លែងបែបនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខា៥១ ភ្ជាប់ពីឧត្តុងនៃខេត្តកណ្ដាល មកដល់ថ្នល់ទទឹងនៃខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ។
នៅឆ្នាំ២០២៣ កម្ពុជានឹងមានការបោះឆ្នោតជ្រើសរើសសមាជិកសភាអាណត្តិថ្មី ដែលសភានឹងបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តដល់គណៈរដ្ឋមន្ត្រីថ្មីដើម្បីដឹកនាំប្រទេសសម្រាប់រយៈពេល៥ឆ្នាំបន្តទៀត៕
PHOTO: EAC NEWS