ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សម្តេចតេជោ ហ៊ុន សែន៖ ការចាត់តាំងមន្ត្រីឱ្យធ្វើការមិនកំណត់ថាក្មេងឬចាស់ទេ សំខាន់គេអាចធ្វើការងារបានឬអត់?

កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ការចាត់តាំងមន្ត្រីឱ្យទទួលការងារណាមួយមិនបាច់សួរអាយុនោះទេ សំខាន់ត្រង់ថា គេអាចធ្វើការងារនោះបានឬអត់? ខណៈកម្ពុជាធ្លាប់មានរដ្ឋមន្រ្តីការបរទេសក្មេងបំផុត។

ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៥១ នាថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០២២ សម្តេចបានថ្លែងថា ៖ «ពេលចាត់តាំងមនុស្សមិនចាំបាច់សួរអាយុ ព្រោះនៅកម្ពុជាធ្លាប់មានរដ្ឋមន្ត្រីការបរទេសមានវ័យ ២៧ឆ្នាំ ជានាយករដ្ឋមន្ត្រីក្នុងវ័យ ៣២ឆ្នាំ»។

សម្តេចបានបន្តថា ទោះបីយ៉ាងក៏ដោយក្មេងមានចំណេះដឹងតែខ្វះពិសោធន៍ ចាស់មានពិសោធន៍តែខ្វះចំណេះដឹង។ ចាស់មិនត្រូវមើលស្រាល ហើយក្មេងមិនត្រូវមើលស្រាលចាស់ដែរជាធនធានមរតកបទពិសោធន៍ក្នុងការងាររបស់គាត់៕

PHOTO: EAC NEWS


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក