ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាប្រាប់អ្នករាយការណ៍ពិសេស UN ឱ្យមានតុល្យភាពក្នុងការសរសេររបាយការណ៍

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សលោក កែវ រ៉េមី បានប្រាប់ទៅអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សនៅកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ឱ្យមានតុល្យភាពក្នុងការរាយការណ៍បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ លោកថា ការរាយការណ៍ដោយយោងតែប្រភពម្ខាងវានឹងធ្វើឱ្យប៉ះពាល់ដល់ភាគីម្ខាងទៀត។

នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស លោក កែវ រ៉េមី បានជួបពិភាក្សាជាមួយ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) តាមប្រព័ន្ធវីដេអូពីចំងាយ Zoom។ ក្នុងកិច្ចប្រជុំនោះអ្នករាយការណ៍ពិសេសផ្នែកសិទ្ធិមនុស្សបានចោទសួរប្រធានគណៈកម្មការធិការសិទ្ធិមនុស្សកម្ពុជាចំនួន៣ចំនុចដែលរួមមាន ការបង្កើតស្ថាប័នសិទ្ធិមនុស្សជាតិ លំហប្រជាធិបតេយ្យនៅកម្ពុជា និងការដឹកនាំស្ថាប័នសិទ្ធិមនុស្សអាស៊ាន ដែលបានជជែកពន្យល់វែកញែកជាច្រើន។

ក្នុងជំនួបនោះក៏មានជជែកពីបញ្ហាសិទ្ធិនៅកម្ពុជានាបច្ចុប្បន្នដូចជាបញ្ហាវិវាទណាហ្គាវើលផងដែរ។ ត្រង់ចំណុចនេះលោកបានស្នើដល់លោក មុនតាប៊ន ថាមុននឹងដាក់របាយការណ៍សិទ្ធិមនុស្សកម្ពុជាទៅអង្គការសហប្រជាតិសូមសួរមកកាន់រាជរដ្ឋាភិបាលជាមុនដើម្បីឱ្យមានសំឡេងក្នុងការបកស្រាយទៅលើរបាយការណ៍ទាំងនេះផង ជាជាងមានតែការចោទប្រកាន់ និងសេចក្ដីសន្និដ្ឋាន។

លោកថា៖ «ទោះបីជាគាត់យកសំឡេងពី NGO ពីក្រុមប្រឆាំងរដ្ឋាភិបាលក៏ដោយយើងនិយាយអញ្ចឹងទៅ! គឺខ្ញុំអត់ខ្វល់ ខ្ញុំតែគាត់យកសំឡេងពីយើងដើម្បីឱ្យឃើញថាស្មើគ្នាថានេះជាការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលបានធ្វើអញ្ចេស! បានធ្វើការខិតខំប្រឹងប្រែងដោយរបៀបនេះ។ ហើយអ្នកឯងរិះគន់អ្នករិះគន់ចុះ»។

លោក កែវ រ៉េមី បញ្ជាក់ថាការធ្វើបែបនេះមិនមែនឱ្យអ្នករាយការណ៍ពិសេសធ្វើជាអ្នកនាំពាក្យឱ្យរាជរដ្ឋាភិបាលកម្ពុជាទេ តែជាការធ្វើឱ្យមានតុល្យភាពក្នុងរបាយការណ៍ដែលដាក់ទៅកាន់អង្គការសហប្រជាជាតិ។

តាមការវាយតម្លៃរបស់ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សចំពោះកិច្ចប្រជុំពេញមួយរសៀលនេះ គឺមានការឯកភាព និងយោគយល់គ្នាច្រើនរវាងភាគីរដ្ឋាភិបាល និងតំណាងអង្គការសហប្រជាជាតិរូបនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក