ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជប៉ុនត្រៀមផ្តល់លុយ ៨០០លានដុល្លារបន្ថែម ជម្រុញឱ្យយន្តការវ៉ាក់សាំងពិភពលោក COVAX កាន់តែមានប្រសិទ្ធិភាព

ជប៉ុន៖ នាយករដ្ឋមន្រ្តីជប៉ុន លោក Yoshihide Suga គ្រោងនឹងផ្តល់ថវិកាចំនួន ៨០០លានដុល្លារបន្ថែមទៀតទៅឱ្យគម្រោង COVAX របស់អង្គការសុខភាពពិភពលោក WHO ក្នុងគោលបំណងពង្រឹងប្រសិទ្ធិភាពបន្ថែមដល់បណ្តាប្រទេសទាំងឡាយដែលកំពុងមានតម្រូវការប្រើប្រាស់វ៉ាក់សាំងប្រឆាំង COVID-19។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតជប៉ុន Mainichi កាលពីថ្ងៃពុធកន្លងទៅ។

តាមរយៈសំណេរដោយមិនបញ្ជាក់ប្រភពដែលបានចុះផ្សាយដោយកាសែតដដែលនេះបានឱ្យដឹងថា ជប៉ុនបានផ្តល់ទឹកប្រាក់ប្រមាណ ២០០លានដុល្លាររួចហើយសម្រាប់គម្រោង COVAX នេះ ហើយប្រទេសនេះគ្រោងប្រកាសពីការបរិច្ចាគវ៉ាក់សាំងទៅក្នុងកម្មវិធីនេះឆាប់ៗទៀតផង។ 

លោកនាយករដ្ឋមន្រ្តីជប៉ុន Suga នឹងដឹកនាំកិច្ចប្រជុំស្តីពីយន្តការ COVAX នេះតាមប្រព័ន្ធអនឡាញនៅថ្ងៃពុធ ទី ០២ ខែមិថុនានេះ ដោយនឹងមានការចូលរួមពីអនុប្រធានាធិបតីអាមេរិក Kalama Harris, មហាសេដ្ឋីពិភពលោក Bill Gate ព្រមទាំងតំណាងបណ្តាប្រទេស G7 ដែលគម្រោងនៃកិច្ចប្រជុំនេះ នឹងផ្តោតសំខាន់ទៅលើការបំពេញតម្រូវការនៃកញ្ចប់លុយចំនួន ១,៧ពាន់លានដុល្លារអាមេរិក ព្រមទាំងសង្ឃឹមថាបណ្តាប្រទេសធំៗនឹងបង្កើននូវកញ្ចប់លុយចូលក្នុងគម្រោង COVAX បន្ថែម។ នេះបើតាមការឱ្យដឹងពីមន្រ្តីរដ្ឋាភិបាលជប៉ុនបញ្ជាក់ប្រាប់អ្នកកាសែតនៅថ្ងៃអង្គារនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក