ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

TOP NEWS : ករណីស្លាប់ជនជាតិខ្មែរចំនួន ០២នាក់ បុរសអាយុ ៨២ឆ្នាំ និងស្ត្រីអាយុ ៤១ឆ្នាំ ដោយសារ ជំងឺកូវីដ-១៩

(ភ្នំពេញ)៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ  បានចេញសេចក្តីប្រកាសព័ត៌មានយោងតាមបាយការណ៍ពីមន្ទីរពេទ្យហ្លួងម៉ែបានឱ្យដឹងថា៖

១- បុរសជនជាតិខ្មែរអាយុ ៨២ឆ្នាំ ដែលរស់នៅ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាលនៅ មន្ទីរពេទ្យហ្លួងម៉ែ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៤០០នាទី បន្ទាប់ពីបានរកឃើញវិជ្ជមានកូវីដ-១៩។ ដោយ ស្ថានភាពជំងឺមានការវិវត្តចេះតែធ្ងន់ធ្ងរឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺមានស្ថាន ភាពធ្ងន់ធ្ងរ ហត់ដង្ហក់ខ្លាំង ដែលតម្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ម៉ាស៊ីន ជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៍បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៦៤៥នាទី។

២- ស្ត្រីជនជាតិខ្មែរអាយុ ៤១ឆ្នាំ រស់នៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានចូលសម្រាកព្យាបាលនៅមជ្ឈ មណ្ឌលជាតិកំចាត់រោគរបេង និងហង់សិននៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៧:៤០នាទី បន្ទាប់ពីបានរកឃើញ មានវិជ្ជមានកូវីដ-១៩។ ដោយស្ថានភាពជំងឺមិនបានធូរស្រាល ហត់ខ្លាំង គាត់ត្រូវបានបញ្ចូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យហ្លួង ម៉ែ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១៥:០០នាទី។ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ អ្នកជំងឺស្ថិតក្នុង ស្ថានភាពធ្ងន់ធ្ងរឡើងៗ ហត់ដង្ហក់ខ្លាំង ដែលត្រូវឱ្យក្រុមគ្រូពេទ្យជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេស រួមទាំងការប្រើប្រាស់ ម៉ាស៊ីនជំនួយដង្ហើមផង ប៉ុន្តែនៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន គាត់ក៏បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោង ២២:៣៥នាទី។

ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ ជនជាតិខ្មែរទាំងពីរខាងលើនេះបានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមស្រួច ស្រាវធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងដោយសារវីរ៉ុសកូវីដ-១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក