ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងបរិស្ថាននឹងប្រារព្ធទិវា ១ម៉ោងសម្រាប់ភពផែនដីនៅខេត្តមណ្ឌលគិរី

ភ្នំពេញ៖ ក្រសួងបរិស្ថាននឹងប្រារព្ធទិវា ១ម៉ោងសម្រាប់ភពផែនដីនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «អនាគតដែលយើងប្រាថ្នា» នៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

រដ្ឋលេខាធិការក្រសួងបរិស្ថានលោក នេត្រ ភក្រ្តា បានលើកឡើងថា ទិវាមួយម៉ោងសម្រាប់ភពផែនដីគឺជាឱកាសល្អមួយសម្រាប់យើងទាំងអស់គ្នាបង្ហាញពីការយកចិត្តទុកដាក់ចំពោះធម្មជាតិនិងបរិស្ថាន។

លោកថា៖ «ទិវាមួយនេះនឹងប្រាប់ដល់អ្នកដទៃទៀតឱ្យបានយល់ពីសារៈសំខាន់នៃធនធានធម្មជាតិចំពោះជីវិតនៅលើភពផែនដី ព្រមទាំងចូលរួមស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមជាច្រើនដែលកំពុងកើតឡើងនាពេលបច្ចុប្បន្នជាពិសេសការប្រែប្រួលអាកាធាតុ ការខូចខាតប្រព័ន្ធអេកូឡូស៊ីដែលជាកត្តាគំរាមកំហែងសកលដល់មនុស្ស និងធម្មជាតិ»។

នៅក្នុងទិវា១ ម៉ោងសម្រាប់ភពផែនដី សម្រាប់ឆ្នាំនេះនឹងមានការចូលរួមពីសិល្បៈករ និងសិល្បៈការិនីដូចជា កញ្ញា មាស សុខសោភា កញ្ញា Adda កញ្ញា នាង សុវឌ្ឍនា ដែលត្រូវបានគេស្គាល់ថាឌីជេ ណាណា និងលោក សាយ។

បុគ្គលទាំងនេះ កំពុងចូលរួមក្នុងចលនានៃទិវានេះដើម្បីលើកកម្ពស់ការយល់ដឹងឱ្យកាន់តែទូលំទូលាយអំពីសារៈសំខាន់នៃធម្មជាតិសម្រាប់សុខភាព និងសុខុមាលភាពរបស់មនុស្ស បរិស្ថាន ក៏ដូចជាចូលរួមឃោសនាបន្ថែមទៀតក្នុងចំណោមមហាជនទូទៅ ក៏ជាអ្នកគាំទ្រខ្លួនពីភាពចាំបាច់ក្នុងការរៀបចំនូវអនាគតដ៏ល្អប្រសើរមួយសម្រាប់មនុស្ស និងធម្មជាតិ។

ឆ្នាំនេះគឺជាឆ្នាំទី១៣ហើយ ដែលកម្ពុជាបានចូលរួមប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដី ក្រសួងបរិស្ថានបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមចែករំលែកគំនិត និងជជែកអំពីសារៈសំខាន់នៃធម្មជាតិ និងមករួមសាមគ្គីគ្នាជាធ្លុងមួយដើម្បីបង្ហាញឆន្ទៈ និងភាពខ្វល់ខ្វាយចំពោះសុខុមាលភាពរបស់ធម្មជាតិ ភពផែនដី ក៏ដូចជារបស់យើងទាំងអស់។

គួរឲ្យដឹងថា ទិវា១ម៉ោងសម្រាប់ភពផែនដីនេះ គេនឹងធ្វើការបិទភ្លើងមួយម៉ោងនាម៉ោង ៨និង៣០នាទីយប់ នៅថ្ងៃសៅរ៍ចុងក្រោយនៃខែមីនា ដែលបានក្លាយជាសកម្មភាពនិមិត្តរូបសកលមួយចាប់តាំងពីព្រឹត្តិការណ៍ប្រចាំឆ្នាំមួយនេះបានចាប់កំណើតឡើងក្នុងឆ្នាំ២០០៧ នៅទីក្រុងស៊ីដនីនៃប្រទេសអូស្រ្តាលីមកម្ល៉េះ ដែលពេលនោះទិវានេះត្រូវបានធ្វើឡើងដើម្បីផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការប្រើប្រាស់ភ្លើងអគ្គិសនីទៅលើបរិស្ថាន។

តាមរយៈការបិទភ្លើងមួយម៉ោងនេះ ប្រជាជននៅលើពិភពលោកបង្ហាញឆន្ទៈ និងចូលរួមចំណែកលើកកម្ពស់ការយល់ដឹងជាសកល ជម្រុញការផ្លាស់ប្តូរឥរិយាបថជាវិជ្ជមានក្នុងការប្រើប្រាស់ថាមពលអគ្គីសនី ដើម្បីរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីការឡើងកំដៅផែនដី។

ទិវាមួយម៉ោងសម្រាប់ភពផែនដីបានក្លាយជាចលនាដើម្បីបរិស្ថានធំជាងគេមួយនៅលើសកលលោក ដែលវាបានបំផុសការចូលរួមពីបុគ្គលម្នាក់ៗ សហគមន៍ គ្រឹះស្ថានរដ្ឋ និងឯកជន និងស្ថាប័ននានានៅក្នុងប្រទេសជាង១៩០ប្រទេសឲ្យចូលរួមធ្វើសកម្មភាពដើម្បីបរិស្ថានសម្រាប់ការផ្លាស់ប្តូរជាវិជ្ជមាន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក