ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលអន្តរទ្វីបដែលពិភពលោកហាមប្រាម

អន្តរជាតិ៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងយ៉ាងតិចមួយគ្រាប់ឆ្ពោះទៅសមុទ្រនៅឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ មីនា។ យោធាកូរ៉េខាងត្បូង និងជប៉ុនបាននិយាយថា ជាការបាញ់សាកល្បងជាក់ស្តែងលើកដំបូងចាប់តាំងពីមីស៊ីលបានផ្ទុះនៅកណ្តាលអាកាសកាលពីសប្តាហ៍មុន។

អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានប្រើប្រាស់មីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយក្នុងការសាកល្បងចុងក្រោយរបស់ខ្លួន។ វាក៏ជាមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលត្រូវបានហាមឃាត់ជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៧មក។

កាលពីថ្ងៃទី១៦ ខែមីនា ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចដែលសង្ស័យថាបានផ្ទុះភ្លាមៗបន្ទាប់ពីហោះឡើងទៅលើមេឃលើទីក្រុងព្យុងយ៉ាង យោធាកូរ៉េខាងត្បូងបានអះអាងចំពេលមានរបាយការណ៍ថាកូរ៉េខាងជើងកំពុងស្វែងរកការបាញ់សាកល្បងមីស៊ីលដ៏ធំបំផុតរបស់ខ្លួន។

សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានព្រមានថា កូរ៉េខាងជើងអាចនឹងត្រៀមបាញ់មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ក្នុងរយៈចម្ងាយពេញលេញ ជាលើកដំបូងចាប់តាំងពីឆ្នាំ 2017 ដោយបំពានលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។

មន្ត្រីជប៉ុនបានប៉ាន់ស្មានថាវាហោះបានចម្ងាយ ១,១០០គីឡូម៉ែត្រ។ វាបានធ្លាក់ក្នុងដែនទឹកជប៉ុនបន្ទាប់ពីហោះបានជាងមួយម៉ោង។ ICBM អាចធ្វើដំណើរបានរាប់ពាន់គីឡូម៉ែត្រលើគន្លងស្តង់ដារហើយតាមទ្រឹស្តីអាចទៅដល់សហរដ្ឋអាមេរិក។

កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលយ៉ាងគគ្រឹកគគ្រេងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបានច្រានចោលការអះអាចរបស់ទីក្រុងព្យុងយ៉ាងដែលថា ការបាញ់កាំជ្រួចរបស់ខ្លួនជាការបង្ហោះផ្កាយរណប។

អង្គការសហប្រជាជាតិហាមឃាត់កូរ៉េខាងជើងពីការសាកល្បងអាវុធនុយក្លេអ៊ែរហើយបានដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងបន្ទាប់ពីការសាកល្បងមុនៗ។ នៅឆ្នាំ២០១៨ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un បានផ្អាកការសាកល្បងមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ និងនុយក្លេអ៊ែរ បន្ទាប់ពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump ។

ប៉ុន្តែនៅឆ្នាំ២០២០ លោក គីម បានប្រកាសថាលោកលែងមានការសន្យានេះទៀតហើយ។ នៅឆ្នាំ២០១៧ កូរ៉េខាងជើងបានសាកល្បងមីស៊ីល ICBM ឈ្មោះ Hwasong-12 ដែលឈានដល់កម្ពស់ប្រហែល ៤ ៥០០ គីឡូម៉ែត្រ។

ក្រៅពីនេះក៏កូរ៉េខាងជើងក៏មានកាំជ្រួច Hwasong-14 ដែលមានរយៈចម្ងាយ ៨ ០០០ គីឡូម៉ែត្រ។ មានតែអាមេរិក រុស្សី និងចិនទេ ដែលមានកាំជ្រួចបាញ់ដីក្នុងរយៈចម្ងាយនេះ។

អ្នកជំនាញបានប៉ាន់ប្រមាណថា វាអាចធ្វើដំណើរបានជាង ១ ៣០០០គីឡូម៉ែត្រ ប្រសិនបើវាត្រូវបានបាញ់នៅលើគន្លងស្តង់ដារ ដែលមានន័យថាវាអាចទៅដល់ផ្នែកណាមួយនៃទ្វីបសហរដ្ឋអាមេរិក។

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក