ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថាអ្នកសារព័ត៌មានត្រូវមានចំណេះដឹងច្រើននិងជំនាញ

ភ្នំពេញ៖ រដ្ឋមន្ត្រីព័ត៌មានលោក ខៀវ កាញារីទ្ធ លើកឡើងថាអ្នកសារព័ត៌មានទាមទារឲ្យមានចំណេះដឹងច្រើននិងជំនាញ ខណៈអ្នកសារព័ត៌មានមួយចំនួនក្នុងពេលបច្ចុប្បន្នមិនសូវទទួលបានការឱ្យតម្លៃ។

ថ្លែងក្នុងពិធីប្រគល់ពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មាន៥សម័យកាល ចាប់ពីទសវត្សរ៍៧០ រហូតដល់បច្ចុប្បន្ននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ លើកឡើងថា នៅពេលមានសន្តិភាពគេមិនសូវឱ្យតម្លៃអ្នកសារព័ត៌មាននោះទេ ប៉ុន្តែអ្នកព័ត៌មានចាំបាច់ណាស់ក្នុងការទាមទារចំណេះដឹងច្រើននិងជំនាញ។

លោកបន្តថា៖ «អ្នកព័ត៌មានប្រៀបដូចជាខ្យល់នៅក្នុងបាល់អីចឹង ហើយអ្នកសារ ត៌មានមួយចំនួនដែលមានវិជ្ជាជីវៈត្រឹមត្រូវ ធ្វើការប្រកបដោយសីលធម៌ អាចជួយសង្គមជាតិបានច្រើន មិនមែនជួយតែប្រជាជនធម្មតានោះទេ ជួយរហូតដល់ដឹកនាំប្រទេសក្នុងការសម្រេចចិត្តមួយដ៏ត្រឹមត្រូវបានដូច្នេះអ្នកសារព័ត៌មានសំខាន់»។

ជាមួយគ្នានោះដែរ លោកលើកឡើងទៀតថា នៅក្នុងសង្គមបច្ចុប្បន្នអ្នកសារព័ត៌មានក៏បានធ្លាក់ចុះនូវក្រមសីលធម៌ ពិសេសអ្នកសារព័ត៌មាននៅតាមបណ្តារាជធានីខេត្ត។ លោកថា គេមិនបន្ទោសអ្នកសារព័ត៌មានពេញលេញទេ ប៉ុន្តែគេបន្ទោសអ្នកដែលតាំងខ្លួនជាអ្នកកាសែត។

លោកក៏បានឱ្យដឹងដែរថា តួនាទីអ្នកកាសែតក្រោយឆ្នាំ១៩៧៩ ត្រូវបានគេឱ្យតម្លៃច្រើន ដោយអ្នកខ្លះចូលបម្រើការការងារមានការប្រឡងចូល។ ប៉ុន្តែឥឡូវនេះអ្នកកាសែតមិនប្រឡងទេឱ្យអ្នកចូលចិត្តសរសេរអាចធ្វើបានហើយពួកគេគិតថាការងានេះជាការងារសេរី។ អ្នកខ្លះធ្វើជាអ្នកកាសែតរួចហើយទើបចូលសាលាក្រោយទើបគេយល់ដឹងពីវិជ្ជាជីវៈនិងសិទ្ធិរបស់គេ។

លោកបញ្ជាក់ថា ការលើកកម្ពស់តួនាទីអ្នកសារព័ត៌មានគឺមានភាពចាំបាច់ណាស់ដើម្បីចូលរួមចំណែកទាំងអស់គ្នាក្នុងសង្គមជាតិ។ លោកលើកទឹកចិត្តឲ្យមានការផ្ទេរចំណេះផ្នែកសារព័ត៌មានពីអ្នកសារព័ត៌មានជំនាន់មួយទៅជំនាន់មួយ។

គួរឲ្យដឹងថា ពិធីប្រគល់ «ពានរង្វាន់អ្នកសារព័ត៌មាន៥សម័យកាល ចាប់ពីទសវត្សរ៍៧០ ដល់បច្ចុប្បន្ន» មានអ្នកសារព័ត៌មានមកពីស្ថាប័នព័ត៌មានផ្សេងៗគ្នាចំនួន១៤រូបបានទទួលពាន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក