ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងកិច្ចការនារីថាការជួញដូរមនុស្សមិនមានការថមថយនោះទេទោះបីមានការឆ្លងរាលដាលជំងឺកូវីដ-១៩ក្ដី

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងកិច្ចការនារីលើកឡើងថាទោះបីជាក្នុងអំឡុងពេលរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ ចរន្តនៃអំពើជួញដូរមនុស្សមិនមានភាពថមថយនោះឡើយ។ មន្ត្រីរូបនេះថានៅពេលនេះជនល្មើសបានងាកមកប្រើសកម្មភាពថ្មីតាមប្រព័ន្ធបច្ចេកវិទ្យាវិញ។

ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសសហប្រតិបត្តិការអន្តរជាតិ ដើម្បីចែករំលែកព័ត៌មានពីបច្ចុប្បន្នភាពរូបភាពថ្មីនៃអំពើជួញដូរមនុស្សនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ រដ្ឋលេខាធិការក្រសួងកិច្ចការនារី លោកស្រី ហ៊ូ សាមិត្ត បានឲ្យដឹងថាក្រុមឧក្រិដ្ឋជនកំពុងឆ្លៀតយកឱកាសដែលពិភពលោកកំពុងធ្វើការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ទៅធ្វើសកម្មភាពយ៉ាងផុសផុល ដោយបានផ្លាស់ប្តូរមធ្យោបាយនិងវិធីសាស្រ្ត ដូចជាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីអូសទាញ បោកបញ្ឆោតប្រជាពលរដ្ឋដែលងាយរងគ្រោះ សម្រាប់ការជួញដូរ និងកេងប្រវ័ញ្ចជាដើម។

ទោះជាយ៉ាងនេះក្ដីលោកស្រីបន្ថែមថា អស់រយៈពេលជាង២ឆ្នាំមកនេះកម្ពុជាជាប់ដៃធ្វើសង្រ្គាមប្រឆាំងនឹងជំងឺកូវីដ-១៩ ប៉ុន្តែរាជរដ្ឋាភិបាលនៅតែផ្តល់អាទិភាពខ្ពស់ និងរក្សាសន្ទុះស្មារ ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសលើស្រ្តីនិងកុមារដើម្បីធានាបាននូវការលើកកម្ពស់សិទ្ធិនិងកិច្ចការពារដល់ពលរដ្ឋ។

លោកស្រីបន្តថា សកម្មភាពទាំងនោះរួមមានការងារបង្ការទប់ស្កាត់ការងារអនុវត្តន៍ច្បាប់និងយុត្តិធម៌ព្រហ្មទណ្ឌ កិច្ចការពារជនរងគ្រោះ ការងារច្បាប់និងគោលនយោបាយ ការលើកកម្ពស់សិទ្ធិ និងដោះស្រាយបញ្ហាពលករទេសន្តរប្រវេស្ដ និងកិច្ចសហប្រតិបត្តិការដោយសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់។

រដ្ឋលេខាធិការរូបនេះ ក៏បានស្នើឱ្យអ្នកពាក់ព័ន្ធទាំងអស់ បន្តពង្រឹងនិងបង្កើនការយកចិត្តទុកដាក់ និងកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ជាពិសេសពិនិត្យលទ្ធភាពដាក់ចេញនូវវិធានការបុរេសកម្មដើម្បីទប់ស្កាត់ហានិភ័យដែលអាចកើតមានឡើងពាក់ព័ន្ធនឹងបទឧក្រិដ្ឋជួញដូរមនុស្ស។

ការជួញដូរមនុស្សគឺជាឧក្រិដ្ឋកម្មដែលមានការយល់ដឹងតិចជាងគេបំផុតមួយក្នុងចំណោមឧក្រិដ្ឋកម្មឯទៀតនៅលើពិភពលោក។ អង្គការសហប្រជាជាតិសន្និដ្ឋានថា មានស្ត្រីនិងកុមារពី ៧សែន ទៅ៤លាននាក់ដែលត្រូវគេជួញដូរទូទាំងពិភពលោក ក្នុងគោលបំណងបង្ខំឱ្យធ្វើជាពេស្សាពលកម្ម និងការគេងប្រវ័ញ្ចតាមរូបភាពផ្សេងៗជារៀងរាល់ឆ្នាំ។ ការជួញដូរមនុស្សត្រូវគេប៉ាន់ស្មានថាជាមុខជំនួញដែលបានផលចំណេញ ៧ពាន់លានដុល្លាររៀងរាល់ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក