ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានាធិបតីទួរគីនិយាយថា «ការទូត» ជាផ្លូវតែមួយគត់ដែលនាំរុស្ស៊ី-អ៊ុយក្រែនចេញពីសង្គ្រាម

អន្តរជាតិ៖ ប្រទេសទួរគីគឺជាប្រទេសដ៏សំខាន់ខាងនយោបាយ និងយោធាចំពោះសម្ព័ន្ធមិត្តណាតូ ហើយជាការពិតណាស់ ប្រទេសនេះគឺជាដៃគូដ៏សំខាន់សម្រាប់សហភាពអឺរ៉ុប។

ប្រធានាធិបតីទួរគីកាលពីថ្ងៃអង្គារបានសង្កត់ធ្ងន់ម្តងទៀតលើភាពចាំបាច់នៃការបន្តកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

ប្រធានាធីបតីតួគី លោក Recep Tayyip Erdogan បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងដឹងពីការលំបាកពីលក្ខខណ្ឌនៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ប៉ុន្តែយើងនឹងបន្តការខិតខំប្រឹងប្រែងដោយស្មោះរបស់យើង ដោយទទួលស្គាល់ថាការទូតគឺជាផ្លូវតែមួយគត់ដើម្បីចេញពីសង្រ្គាម»។

លោក Erdogan បានបញ្ជាក់ថា ប្រទេសទួរគីបានប្រកាន់យក «ជំហរច្បាស់លាស់» ចាប់តាំងពីការចាប់ផ្តើមនៃវិបត្តិនៅអ៊ុយក្រែន ដោយអំពាវនាវឱ្យមានសុភវិនិច្ឆ័យដើម្បីគ្រប់គ្រង និងរៀបចំកិច្ចសន្ទនានៅគ្រប់ឱកាសទាំងអស់។

សង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនដែលបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ហើយមានការថ្កោលទោសពីអន្តរជាតិបាននាំឱ្យមានការដាក់ទណ្ឌកម្មផ្នែកហិរញ្ញវត្ថុលើទីក្រុងម៉ូស្គូ។

យ៉ាងហោចណាស់ជនស៊ីវិល ៩២៥នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែន ខណៈជិត ១ ៥០០នាក់ផ្សេងទៀតបានរងរបួស ហើយមនុស្សជាង ៣,៥លាននាក់ក៏បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង នេះបើយោងតាមការប៉ាន់ស្មានរបស់អង្គការសហប្រជាជាតិ។

លោកប្រធានាធិបតីបានប្រកាសថា ប្រទេសទួរគីនឹងធ្វើជាម្ចាស់ផ្ទះនៃសន្និសីទ Wittenburg ទ្វេភាគីលើកទី៩ នៅខែឧសភានេះ ដែលត្រូវបានរៀបចំឡើងចាប់តាំងពីកិច្ចព្រមព្រៀងឆ្នាំ២០០៨ ក្នុងគោលបំណងធានាឱ្យមានការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី។

ថ្លែងមតិលើទំនាក់ទំនងជាមួយសហភាពអឺរ៉ុប មេដឹកនាំទួរគីបាននិយាយថា៖ «យើងរំពឹងថា EU នឹងបើកជាបន្ទាន់នូវជំពូកចរចាសមាជិកភាព និងផ្តួចផ្តើមការចរចាលើសហភាពគយ ដោយមិនគិតពីផលប្រយោជន៍របស់ខ្លួន»។

ក្រោយមកគាត់បានសម្តែងក្តីសង្ឃឹមថាសម្ព័ន្ធមិត្តយោធាណាតូនឹងដើរតួនាទីយ៉ាងសំខាន់នាំ ពិភពលោកឆ្ពោះទៅរកសន្តិភាព៕


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក