ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ជនជាតិភាគតិចព្នងនៅខេត្តស្ទឹងត្រែងស្នើសុំមន្ទីរទេសចរណ៍កែប្រែទីតាំងវប្បធម៌ទៅជាកន្លែងទេសចរណ៍

ភ្នំពេញ៖ ជនជាតិព្នងនៅខេត្តស្ទឹងត្រែង ស្នើសុំទៅមន្ទីរទេសចរណ៍ខេត្តឱ្យជួយរៀបចំបង្កើតនិងកែច្នៃតំបន់វប្បធម៌ឱ្យក្លាយទៅជារមណីយដ្ឋានទេសចរណ៍ដើម្បីបង្កើនការថែរក្សាវប្បធម៌របស់ពួកគាត់។

ក្នុងសកម្មភាពចុះសម្អាតបរិស្ថានតំបន់ថ្មខ្ពស់ នៅភូមិឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែងនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ តំណាងជនជាតិភាគតិចព្នង លោក ហ៊ុន លេខ បានឲ្យដឹងថា ទីតាំងតំបន់ថ្មខ្ពស់ជាតំបន់ដែលប្រជាពលរដ្ឋរួមគា្នថែរក្សាយូរមកហើយព្រោះវាជាកន្លែងបន់ស្រន់សុំសេចក្តីសុខចម្រើនរបស់បងប្អូនជនជាតិព្នងនៅពេលចេញទៅធ្វើស្រែចម្ការ ឬចូលព្រៃរកផលអនុផលព្រៃឈើជាដើម។

លោកបន្តថា តំបន់នេះចាត់ទុកជាសម្បត្តិធនធានធម្មជាតិដែលនៅសេសសល់ចុងក្រោយ ព្រោះមានដើមឈើច្រូងច្រាង ផ្ទាំងថ្មខ្ពស់និងធំៗដែលអំណោយផលល្អសម្រាប់អ្នកទេសចរណ៍។

លោកស្នើសុំអាជ្ញាធរ ជាមួយមន្ទីរទេសចរណ៍ឱ្យមករៀបចំតំបន់នេះធ្វើជារមណីយដ្ឋានទេសចរណ៍បែបវប្បធ៌មជនជាតិដើមភាគតិចដើម្បីបង្កើនការថែរក្សាឱ្យមានប្រសិទ្ធភាព។

មេឃុំក្បាលរមាស លោក រឿន សម្បត្តិ បង្ហាញការគាំទ្រចំពោះគោលបំណងនេះព្រោះតាមការសង្កេតទីតាំងប្រវត្តិសាស្ត្រនេះមានសក្តានុពលទៅលើវិស័យទេសចរណ៍ ជាពិសេសនៅក្នុងរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរតែងមានអ្នកទេសចរណ៍មកកម្សាន្តច្រើន។

លោកបន្តថា លោកបានស្នើសុំទៅមន្ទីរទេសចរណ៍ខេត្តរួចមកហើយ ឱ្យរកដៃគូមកសហការគ្នារៀបចំអភិវឌ្ឍន៍តំបន់នេះជារមណីយដ្ឋានទេសចរណ៍ធម្មជាតិបែបវប្បធ៌មទៅតាមគោលបំណងដែលបងប្អូនជនជាតិព្នងចង់បាន ដើម្បីទាក់ទាញភ្ញៀវទេសចរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក