ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទីផ្សារភាគហ៊ុនរុស្ស៊ីគ្រោងបើកឡើងវិញក្នុងស្ថានភាពច្របូលច្របល់

រុស្ស៊ី៖ ផ្សារហ៊ុនរុស្ស៊ីគ្រោងនឹងបើកឡើងវិញមួយផ្នែកនៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានបញ្ចប់ការបិទទ្វារដ៏យូរដោយសារតែវិបត្តិសង្រ្គាម។

ម៉ោងជួញដូរផ្សារហ៊ុនរុស្ស៊ីបានបន្តបើកវិញនៅម៉ោង ៩:៥០ព្រឹកនៅទីក្រុងមូស្គូនាថ្ងៃព្រហស្បតិ៍ សម្រាប់វគ្គខ្លីរយៈពេល ៤ម៉ោង ដោយមានតែភាគហ៊ុនចំនួន ៣៣ប៉ុណ្ណោះនឹងសកម្មភាពធ្វើចរាចរក្នុងទីផ្សាររួមទាំងក្រុមហ៊ុនធំៗមួយចំនួនរបស់ប្រទេសដូចជា Gazprom PJSC និង Sberbank PJSC ។ ទោះជាយ៉ាងណាក៏ដោយ ជនបរទេសនឹងមិនត្រូវបានអនុញ្ញាតឱ្យលក់ភាគហ៊ុនចេញឡើងដែលនៅក្នុងការហាមឃាត់គ្រោងនឹងបន្តរហូតដល់ថ្ងៃទី១ ខែមេសា។

ចាប់តាំងពីភាគហ៊ុនចុងក្រោយត្រូវបានជួញដូរក្នុងប្រទេសរុស្ស៊ីកាលពីថ្ងៃទី២៥ ខែកុម្ភៈ ពោលមួយថ្ងៃបន្ទាប់ពីការលុកលុយលើអ៊ុយក្រែន ប្រទេសនេះបានក្លាយទៅជាប្រទេសដែលមានទណ្ឌកម្មខ្លាំងបំផុតក្នុងពិភពលោកជាមួយនឹងរូបិយបណ្ណក៏ធ្លាក់ចុះបន្ថែមលើអតិផរណា (ការកើនឡើងថ្លៃទំនិញ) ក៏កំពុងកើនឡើង។

ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានព្យាយាមជំរុញតម្លៃប្រាក់រូបលដែលកំពុងធ្លាក់ចុះ ដោយទាមទារការទូទាត់ជារូបិយប័ណ្ណក្នុងស្រុកសម្រាប់ការទិញឧស្ម័នធម្មជាតិពីប្រទេសមិនមែនជាមិត្តក៏ដោយ។

លោក Charlie Wilson ដែលគ្រប់គ្រងហ៊ុនដែលមានតម្លៃប្រមាណ ១,៣ពាន់លានដុល្លារក្នុង Thornburg Investment Management នៅ Santa Fe រដ្ឋ New Mexico និងបានកាន់កាប់ភាគហ៊ុនរុស្ស៊ីរហូតដល់ខែកុម្ភៈបានចែករំលែកទស្សនៈថា វិនិយោគិនជាច្រើនបានចូលទៅកាន់ប្រទេសរុស្ស៊ីតាមរយៈ វិក័យប័ត្រដាក់ប្រាក់សកល GDRs ដែលបានចុះបញ្ជីនៅចក្រភពអង់គ្លេសហើយបើអង់គ្លេសដកហើយ «អ្វីៗនឹងទៅជាសូន្យ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក