ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អតីតប្រធានាធិបតីកូរ៉េខាងត្បូង ផាក គុនហេ្ហ ចាកចេញពីមន្ទីរពេទ្យឆ្ពោះទៅស្រុកកំណើតរបស់នាង

កូរ៉េខាងត្បូង៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកស្រី ផាក គុនហេ្ហ (Park Geun-hye) បានចាកចេញពីមន្ទីរពេទ្យកាលពីថ្ងៃព្រហស្បតិ៍ទី២៤ ខែមីនា ជិតបីខែបន្ទាប់ពីត្រូវបានដោះលែងពីពន្ធនាគារជាកន្លែងដែលលោកស្រីបានចំណាយពេលប្រហែល ៥ឆ្នាំបន្ទាប់ពីត្រូវបានកាត់ទោសពីបទពុករលួយ។

អ្នកស្រី ផាក អាយុ ៧០ឆ្នាំបានក្លាយជាមេដឹកនាំស្ត្រីជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យដំបូងគេរបស់ប្រទេសកូរ៉េ តែត្រូវបានបណ្តេញចេញពីតំណែងនៅពេលដែលតុលាការធម្មនុញ្ញបានអនុម័តការបោះឆ្នោតសភាក្នុងឆ្នាំ២០១៧ ដើម្បីចោទប្រកាន់លោកស្រីជុំវិញរឿងអាស្រូវ និងបានទម្លាក់ប្រធានក្រុមហ៊ុនពីរគឺ Samsung និង Lotte ឱ្យជាប់ពន្ធនាគារផងដែរ។

អ្នកស្រីបានញញឹមពេលនាងចាកចេញពីមជ្ឈមណ្ឌលវេជ្ជសាស្រ្ដ Samsung ក្នុងទីក្រុងសេអ៊ូល ដោយស្លៀកពាក់អាវពីក្រៅពណ៌ខ្មៅ និងកាន់កាបូប។

អ្នកស្រីបាននិយាយថា៖ «សូមជម្រាបសួរបងប្អូនទាំងអស់គ្នាបន្ទាប់ពីប្រាំឆ្នាំមកហើយ។ […] ខ្ញុំបានជាច្រើនហើយ»។

អ្នកស្រីបានបដិសេធមិនឆ្លើយសំណួររបស់អ្នកសារព័ត៌មាននោះទេ។

អ្នកគាំទ្រប្រហែល ៤០នាក់បានអបអរសាទរនៅពេលដែលលោកស្រីដែលជាកូនស្រីរបស់អតីតមេដឹកនាំផ្តាច់ការ Park Chung-hee បានបង្ហាញខ្លួន។ មន្ត្រីរាប់សិបនាក់ដែលបម្រើការក្នុងរដ្ឋបាលរបស់នាង និងគណបក្សនយោបាយអភិរក្សនិយមរបស់លោកស្រីក៏បានប្រមូលផ្តុំគ្នាដើម្បីជូនពរផងដែរ។

តុលាការកំពូលកាលពីឆ្នាំមុនបានតម្កល់ការកាត់ទោសលោកស្រីផាក ឱ្យជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំពីបទឃុបឃិតជាមួយមិត្តភ័ក្តិម្នាក់ដែលត្រូវបានជាប់ពន្ធនាគារផងដែរដើម្បីទទួលបានប្រាក់រាប់លានដុល្លារពីក្រុមហ៊ុនដែលភាគច្រើនផ្តល់មូលនិធិដល់គ្រួសារមិត្តភ័ក្តិនិងក្រុមមិនរកប្រាក់ចំណេញ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក