ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

យន្តហោះដឹកតារាចម្រៀង Miley Cyrus ត្រូវរន្ទះបាញ់ក្នុងពេលហោះទៅកាន់ការប្រគុំតន្ត្រីប៉ារ៉ាហ្គាយ

អន្តរជាតិ៖ តារាប៉ុបអាមេរិក Miley Cyrus បានឱ្យដឹងកាលពីថ្ងៃពុធថា យន្តហោះរបស់នាងត្រូវរន្ទះបាញ់ ពេលកំពុងធ្វើដំណើរទៅកាន់ការប្រគុំតន្ត្រីក្បែររដ្ឋធានី Asuncion របស់ប្រទេសប៉ារ៉ាហ្គាយដោយបង្ខំឱ្យយន្តហោះចុះចតជាបន្ទាន់។

នាងបានសរសេរនៅលើ Twitter ថា៖ «ចំពោះអ្នកគាំទ្ររបស់ខ្ញុំ និងមនុស្សគ្រប់គ្នាដែលមានការព្រួយបារម្ភ បន្ទាប់ពីបានដឹងអំពីការហោះហើររបស់ខ្ញុំទៅកាន់ Asuncion»។

ការបង្ហោះរបស់នាងបានរួមបញ្ចូលវីដេអូមួយចេញពីបង្អួចយន្តហោះដែលបង្ហាញពីរន្ទះបាញ់នៅខាងក្រៅ។

Cyrus បាននិយាយថា នាវិកក្រុមតន្រ្តី មិត្តភ័ក្តិ និងក្រុមគ្រួសារដែលធ្វើដំណើរក្នុងយន្តហោះទាំងអស់មានសុវត្ថិភាព បន្ទាប់ពីមានការចុះចតជាបន្ទាន់។

តារាចម្រៀង Cyrus ដែលមានអ្នកតាមដាន Twitter ចំនួន ៤៦.៥ លាននាក់គ្រោងនឹងទៅដល់អាកាសយានដ្ឋាន Silvio Pettirossi ជាយក្រុង Asuncion នៅយប់ថ្ងៃអង្គារដើម្បីសម្តែងជាមួយសិល្បករផ្សេងទៀតនៅក្នុងពិធីបុណ្យតន្ត្រី Asuncionico ។

ប្រធាននាយកដ្ឋានអាកាសចរណ៍ស៊ីវិលជាតិប៉ារ៉ាហ្គាយ លោក Felix Kanasawa បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ដោយសារអាកាសធាតុធ្ងន់ធ្ងរ យន្តហោះបានចុះចតនៅអាកាសយានដ្ឋាន Guarani ក្បែរទីក្រុង Ciudad del Este ជាប់ព្រំដែនជាមួយប្រទេសប្រេស៊ីល។

លោក Kanasawa បាននិយាយថា Cyrus បានហោះទៅកាន់ទីក្រុង Sao Paulo ប្រទេសប្រេស៊ីល ប៉ុន្មានម៉ោងក្រោយមក។

អាជ្ញាធរបាននិយាយថា អ្នករៀបចំព្រឹត្តិការណ៍បានផ្អាកពិធីបុណ្យនេះ ដោយសារការជូនដំណឹងអំពីអាកាសធាតុ បន្ទាប់ពីព្យុះបានបញ្ចេញនូវភ្លៀងធ្លាក់ខ្លាំង ដែលបណ្តាលឱ្យរថយន្តលិចទឹក និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅក្នុងរាជធានី និងតំបន់ជុំវិញទីក្រុង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក