អ៊ីស្រាអ៊ែល៖ ជនដៃដល់ជនជាតិអារ៉ាប់ម្នាក់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់និងរបួសជាច្រើន នៅក្នុងទីក្រុង Beersheba ភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអង្គារ ទី២២ ខែមីនា ។
ប៉ូលីសបាននិយាយថា នេះជាការវាយប្រហារសម្លាប់មនុស្សច្រើនបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលបានកំណត់អត្តសញ្ញាណអ្នកវាយប្រហារថាជាជនជាតិអារ៉ាប់ អ៊ីស្រាអែល ដែលជាអតីតគ្រូបង្រៀននៅវិទ្យាល័យ នឹងត្រូវបានចាប់ដាក់គុកដោយសារមានការចោទប្រកាន់ថាមានទំនាក់ទំនងជាមួយរដ្ឋអ៊ីស្លាម។
នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Benny Gantz បាននិយាយថា៖ «កងកម្លាំងសន្តិសុខនឹងចាត់វិធានការ ហើយនឹងប្រើគ្រប់មធ្យោបាយដើម្បីការពារឧប្បត្តិហេតុភេរវករតាមដែលអាចធ្វើទៅបាន»។
ក្រុមគ្រូពេទ្យបាននិយាយថា ស្ត្រី ៣នាក់ និងបុរសម្នាក់ត្រូវបានសម្លាប់ ដែលបានធ្វើសកម្មភាពវាយប្រហារនៅស្ថានីយ៍ប្រេងឥន្ធនៈ និងនៅមជ្ឈមណ្ឌលលក់ទំនិញ ហើយយ៉ាងហោចណាស់មនុស្សពីរនាក់ផ្សេងទៀតបានរងរបួស ម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ .
ក្រោយមានហេតុការណ៍នេះ បាតុករអ៊ីស្រាអែលបានប្រមូលផ្តុំគ្នានៅកន្លែងកើតហេតុដោយស្រែកថា «ស្លាប់ទៅជនអារ៉ាប់»៕