លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

រុស្ស៊ីបានបាញ់បង្ហោះផ្កាយរណបមួយទៀតទៅក្នុងលំហ

រុស្ស៊ី៖ ប្រទេសរុស្ស៊ីបានបាញ់បង្ហោះផ្កាយរណប Meridian-M n20L នៅលើរ៉ុក្កែត Soyuz 2.1a ពី Plesetsk Cosmodrome ក្នុងទីក្រុង Mirny តំបន់ Arkhangelsk ប្រទេសរុស្សី កាលពីថ្ងៃអង្គារ ទី២២ ខែមីនា។

ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖ «ជាមោទនភាពនៃប្រទេសរុស្ស៊ី យានបាញ់បង្ហោះ Soyuz-2.1a បានទៅដល់លំហរហើយ»។

ខណៈពេលដែលការបង្ហោះយាន្ត Meridian-M ទៅលំហ មានមតិលើកឡើងថាជាការផ្តល់ការគាំទ្រដល់យោធារុស្ស៊ី ទាក់ទងនឹងសង្រ្គាមបច្ចុប្បន្ននៅអ៊ុយក្រែន ។

តាមពិតទៅការដាក់ពង្រាយយាន្ត Meridian-M បានចាប់ផ្តើមតាំងពីឆ្នាំ២០១៩ ហើយបណ្តាញ Meridian ទាំងមូលបានចាប់ផ្ដើមប្រតិបត្តិការណ៍តាំងពីឆ្នាំ២០០៦មកម្លេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក