អន្តរជាតិ៖ ខ្យល់ព្យុះកំបុតត្បូង និងផ្គររន្ទះបានបោកបក់មកលើតំបន់ភាគខាងត្បូងនៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ បំផ្លាញផ្ទះសម្បែង ធ្វើឱ្យមនុស្សម្នា្កក់ស្លាប់ និងជាច្រើននាក់ទៀតរងរបួស។
ផ្ទះដែលបាក់រលំ និងគំនរកំទេចកំទី ពាសពេញរដ្ឋតិចសាស់ខាងជើង និងកណ្តាលកាលពីថ្ងៃអង្គារ បន្ទាប់ពីខ្យល់ព្យុះកំបុតត្បូងបានបោកបក់មកលើតំបន់នេះ។
យោងតាមនាយកដ្ឋានអាកាសធាតុជាតិបានឱ្យដឹងថា មនុស្សជាច្រើននៅទូទាំងរដ្ឋត្រូវបានរាយការណ៍ថាបានរងរបួស។
ប្រភពដដែលបានបន្ថែមថា ការព្រមានអំពីអាកាសធាតុដ៏គ្រោះថ្នាក់នៅតែមានសម្រាប់មនុស្សប្រហែល ៥លាននាក់នៅក្នុងរដ្ឋជុំវិញ។
យ៉ាងហោចណាស់មនុស្សម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់បន្ទាប់ពីព្យុះកំបុតត្បូងដ៏ធំមួយបានបោកបក់នៅក្នុងទីក្រុង New Orleans កាលពីថ្ងៃអង្គារ។
ហើយតំបន់ដែលនៅសល់ត្រូវបានគេរំពឹងថានឹងមានភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់ខ្លាំងរហូតដល់ ជាង៧២គីឡូមែត្រក្នុងមួយម៉ោង។
គិតមកដល់ពេលនេះ មនុស្សប្រហែល ៥៥ ០០០ នាក់នៅក្នុងរដ្ឋតិចសាស់ រដ្ឋ Louisiana និង Mississippi នៅតែគ្មានអគ្គីសនីប្រើប្រាស់៕