ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មជ្ឈមណ្ឌលជាតិព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុត្រូវដាក់ឱ្យដំណើរការ

ព្រះសីហនុ៖ មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ដោយស្ម័គ្រចិត្តនិងផ្អែកលើសហគមន៍ ស្ថិតនៅភូមិឬទ្ធី២ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់កាល់ពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ ដោយប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន។

ក្នុងឱកាសនោះលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានលើកឡើងថាដោយជំរុញដល់ជនរងគ្រោះដោយសារគ្រឿងញៀនទាំងអស់ ត្រូវខិតខំអភិវឌ្ឍន៍ខ្លួនធ្វើយ៉ាងណាឱ្យសារធាតុញៀនបានឆាប់សាប ដើម្បីអាចត្រលប់ចូលក្នុងសង្គមវិញ។ លោកបន្ថែមថានៅក្នុងមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនដែលដាក់សម្ពោធ ក៏មានមុខជំនាញជាច្រើនដើម្បីឱ្យអ្នកត្រូវបន្សាបគ្រឿងញៀនទាំងអស់ចាប់យកចំណេះជំនាញផងដែរ។

លោកថា៖ «នៅពេលដែលចេញពីមជ្ឈមណ្ឌលកែប្រែ ប្អូនៗដែលមានចំណេះជំនាញមានឱកាសស្វែងរកការងារ ជៀសផុតពីការជួបជុំមិត្តភក្កិចាស់ឈានទៅរកការជក់គ្រឿងញៀនបន្តទៀត»។

មជ្ឈមណ្ឌលជាតិព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តព្រះសីហនុនេះ មានផ្ទៃដីទំហំ២០ហិកតា និងបានដំណើរការសាងសង់ចាប់ពីឆ្នាំ២០១៧។ មជ្ឈមណ្ឌលនេះគឺសាងសង់ដោយប្រើប្រាស់ថវិកាជាតិ និងថវិកាមូលនិធិជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថវិកាជំនួយពីសប្បុរសជន ថវិកាមូលនិធិសម្តេចក្រឡាហោម ជាពិសេសថវិកាជំនួយពីរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមបញ្ជាក់ផងដែរថា នៅក្នុងមជ្ឈមណ្ឌលនេះមានអាគារសរុបចំនួន ២១អាគារ មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវកៅស៊ូចំនួន៨ខ្សែ ចំណតរថយន្ត ដាក់បង្គោលការពាររន្ទះ ធ្វើរបង រៀបចំប្រព័ន្ធលូ ប្រព័ន្ធទឹកកង្វក់ ការរៀបចំប្រព័ន្ធភ្លើងបំភ្លឺតាមដងផ្លូវ តារាងបាល់បោះ បាល់ទាត់ និងតារាងបាល់ទះ ដោយចំណាយថវិកាសរុបចំនួនជាង ៧លាន ៤ពាន់ដុល្លាអាមេរិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក