ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្តេចតេជោ៖ ២០ឆ្នាំនៃការប្រយុទ្ធនឹងជំងឺរបេងកម្ពុជាក្លាយជាប្រទេសគំរូមួយ

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថាកម្ពុជាជាប្រទេសគំរូ និងលឿនមួយដែលជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺរបេង។ សម្ដេចថា ក្នុងរយៈពេល២០ឆ្នាំមកនេះកម្ពុជាបានជួយសង្គ្រោះអាយុជីវិតពលរដ្ឋជាច្រើនពីការស្លាប់ដោយសារជំងឺសួតនេះ។

នៅក្នុងសារលិខិតរបស់សម្តេចតេជោក្នុងប្រារព្ធទិវាពិភពលោកកំចាត់រោគរបេង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ក្រោមប្រធានបទ «វិនិយោគដើម្បីបញ្ចប់ការរាតត្បាតជំងឺរបងគឺសង្គ្រោះជីវិត» (Invest to End TB. Save Lives) សម្តេចបានលើកឡើងថា ការរៀបចំប្រារព្ធទិវានេះគឺដើម្បីជំរុញនិងយកចិត្តទុកដាក់បន្ថែមទៀតលើកកម្ពស់សុខភាពរបស់ប្រជាជន តាមរយៈការបំផុសការយល់ដឹងប្រយុទ្ធនឹងជំងឺរបេង ផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឱ្យបានយល់អំពីទំហំនៃបញ្ហានិងផលវិបាកនៃជំងឺរបេងសំដៅចូលរួមចំណែកលើកកម្ពស់សុខុមាលភាពសង្គម ព្រមទាំងលើកកម្ពស់តម្លៃនិងសេចក្ដីថ្លៃថ្នូររបស់សង្គមជាតិទាំងមូល។

សម្តេចបានគូសបញ្ជាក់ថា ក្នុងរយៈពេល២០ឆ្នាំនៃការប្រយុទ្ធនឹងជំងឺរបេង (២០០០-២០២០) ប្រទេសកម្ពុជាបានប្រែខ្លួនពីប្រទេសដែលមានអ្នកកើតជំងឺរបេងខ្ពស់ជាងគេមួយក្នុងពិភពលោក ទៅជាប្រទេសដែលមានអ្នកកើតជំងឺតិចតួចវិញ។

ក្នុងរយៈពេល២០ឆ្នាំមកនេះ អត្រាអ្នកស្លាប់ដោយជំងឺរបេងនៅកម្ពុជាបានថយចុះពី ៤២ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ មកត្រឹម ២០ករណី ក្នុងចំណោមប្រជាជន ១០០ ០០០នាក់ ដែលមានអត្រាធ្លាក់ចុះស្មើនឹង៥២%។ រីឯអត្រាកើតជំងឺថ្មីបានធ្លាក់ចុះពី ៥៧៩ករណីក្នុងចំណោមប្រជាជន ១០០ ០០០នាក់ មក ២៧៤ករណីក្នុងចំណោមប្រជាជន ១០០ ០០០នាក់ដែលស្មើនឹង ៥៣%។

សម្ដេចបានលើកឡើងក្នុងលិខិតនោះថា៖ «កម្ពុជាក៏បានសម្រេចគោលដៅអភិវឌ្ឍន៍ សហស្សវត្សពាក់ព័ន្ធនឹងការកាត់បន្ថយអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេងនេះរួចហើយ នៅមុនកាលកំណត់ ៤ឆ្នាំ។ ជោគជ័យរបស់កម្ពុជាក្នុងការកំចាត់ជំងឺរបេង គឺជាស្នាដៃមួយដែលមានប្រទេសក្នុងចំនួនតិចតួចប៉ុណ្ណោះអាចសម្រេចបាន»។

តែទោះបីយ៉ាងណានាយករដ្ឋមន្ត្រី បានសង្កេតយើងថាអត្រាអ្នកឈឺនិងស្លាប់ដោយសារជំងឺរបេងកម្ពុជានៅតែមានខ្ពស់នៅឡើយបើប្រៀបធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត និងនៅមានមនុស្សច្រើននៅឡើយដែលនៅពុំទាន់បានទទួលសេវា។

ក្នុងន័យនេះសម្ដេចតេជោ បានជំរុញឱ្យបង្កើនល្បឿននៃកិច្ចខិតខំប្រឹងប្រែងបំពេញកិច្ចការបន្ថែមទៀត ដើម្បីកាត់បន្ថយឱ្យបានកាន់តែច្រើនថែមទៀតនូវអត្រាឈឺនិងស្លាប់ដោយសារជំងឺរបេង ដោយចាត់ទុកសុខមាលភាពរបស់ប្រជាពលរដ្ឋជាសំខាន់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក