BREAKING NEWS: កម្ពុជាប្រកាសករណីរកឃើញវិជ្ជមានថ្មីវីរ៉ុសកូវីដ-១៩ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២
ភ្នំពេញ៖ កម្ពុជារកឃើញករណីឆ្លងមេរោគកូវីដ-១៩ ចំនួន ៦៣ករណីថ្មី (ឆ្លងថ្មីសហគមន៍៦១នាក់ ជាប្រភេទអូមីក្រុង), ក្នុងនោះករណីនាំចូលថ្មី ២ករណី ខណៈអ្នកជំងឺ ៥៥នាក់ បានជាសះស្បើយ និងស្លាប់ថ្មីចំនួន២នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា ឆ្នាំ២០២២។
គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ កម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៥,២៨៥នាក់, ស្លាប់ដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៤នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣១,២១៦នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២០២ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៣,៤៩៩ករណី(ជាប្រភេទអូមីក្រុង) ៕