ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទូតរុស្ស៊ីប្រចាំឥណ្ឌូណេស៊ីថា លោកខាងលិចព្យាយាមបំផ្លាញនូវប្រព័ន្ធពាណិជ្ជកម្មពិភពលោក

ឥណ្ឌូនេស៊ី៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសឥណ្ឌូណេស៊ី លោកស្រី Lyudmila Vorobieva បានចាត់ទុកការចង់បណ្ដេញរុស្ស៊ីចេញពីក្រុមប្រទេសមានការរីកចំរើនទាំង២០ (G20) គឺដូចគ្នានឹងការព្យាយាមបំផ្លាញទាំងស្រុងនូវប្រព័ន្ធពាណិជ្ជកម្ម និងភស្ភុភារដែលត្រូវបានកសាងឡើងជាងមួយទស្សវត្សមកនេះ។

ការលើកឡើងរបស់លោកស្រីគឺឆ្លើយតបទៅនឹងអ្វីដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិចកំពុងវាយតម្លៃថា តើរុស្ស៊ីគួរតែស្ថិតនៅក្នុងក្រុមប្រទេសចំនួន២០ (G20) នៃក្រុមប្រទេសសេដ្ឋកិច្ចសំខាន់ៗ បន្ទាប់ពីការលុកលុយចូលអ៊ុយក្រែន។

លោកស្រី Lyudmila Vorobieva បានបញ្ជាក់ថាការដេញរុស្ស៊ីចេញពីវេទិការនេះនឹងមិនអាចជួយអ្វីបាននោះទេ។

លោកស្រីថា៖ «G20 មិនមែនជាវេទិកាដើម្បីពិភាក្សា ឬដោះស្រាយវិបត្តិបែបនេះទេ តាមពិតវាជាវេទិកាមួយដែលមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសេដ្ឋកិច្ច និងការដោះស្រាយបញ្ហាសេដ្ឋកិច្ចភាគច្រើន។ ហើយជាការពិតណាស់ ការបណ្តេញរុស្ស៊ីចេញពីវេទិកាបែបនេះនឹងមិនជួយអ្វីទាំងនេះទេ។ ផ្ទុយទៅវិញបញ្ហាសេដ្ឋកិច្ចជាច្រើនត្រូវធ្លាក់ជាបន្ទុក បើគ្មានរុស្ស៊ីទេវានឹងពិបាកក្នុងការធ្វើដូច្នេះ»។

លោកស្រីបន្ថែមថា៖ «ដូចដែលអ្នកបានដឹងហើយថាមិនមែនមានតែ G20ទេ អង្គការជាច្រើនឥឡូវនេះលោកខាងលិចកំពុងព្យាយាមបណ្តេញរុស្ស៊ី មានអង្គការពាណិជ្ជកម្មពិភពលោក WTO អង្គការគយ ហើយអ្វីដែលពួកគេកំពុងធ្វើគឺបំផ្លាញទាំងស្រុងនូវប្រព័ន្ធពាណិជ្ជកម្ម និងភស្តុភារ ដែលត្រូវបានសាងសង់ឡើងយ៉ាងយកចិត្តទុកដាក់ក្នុងទសវត្សរ៍ចុងក្រោយនេះ»។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានបំណងចូលរួមកិច្ចប្រជុំកំពូល G20 ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះ។ ប្រទេសរុស្ស៊ីត្រូវបានព្យួរកៅអីនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចំរើនទាំង៨ (G8) បន្ទាប់ពីដណ្ដើមគ្រីមៀរ ពីអ៉ុយក្រែន នៅក្នុងឆ្នាំ២០១៤។ ទោះជាយ៉ាងណាក៏ដោយ G20 គឺជាក្រុមដ៏ទូលំទូលាយដែលរួមមាន ឥណ្ឌា ចិន ប្រេស៊ីល និងប្រទេសដទៃទៀត ហើយការផ្លាស់ប្តូរណាមួយដើម្បីដកចេញរុស្ស៊ីចេញត្រូវតែស្វែងរកឯកភាពជាមុន។

វិមានក្រឹមឡាំងកាលពីថ្ងៃពុធ ទី២៣ ខែមីនា បានចោទប្រកាន់សហរដ្ឋអាមេរិកពីបទដាក់សម្ពាធលើប្រទេសផ្សេងទៀតទាក់ទងនឹងសមាជិកភាពរបស់រុស្ស៊ីនៅក្នុងក្រុមសេដ្ឋកិច្ចធំៗទាំងម្ភៃ (G20) ប៉ុន្តែបាននិយាយថាមហាអំណាចមួយចំនួនកំពុងប្រកាន់ខ្ជាប់នូវទស្សនៈអធិបតេយ្យភាពរបស់ពួកគេ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក