ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមហ៊ុនបច្ចេកវិទ្យាចិន HUAWEI ប្រកាសចូលរួមអភិវឌ្ឍន៍វិស័យព័ត៌មាននៅកម្ពុជា

ភ្នំពេញ៖ ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់ប៉ាស៊ីហ្វិក លោក លឹម ប៉ៃហ្វុង បានអរគុណចំពោះនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ដែលអនុញ្ញាតឱ្យក្រុមហ៊ុនរបស់លោកអាចប្រតិបត្តិនៅក្នុងប្រទេសកម្ពុជាជាង២៣ឆ្នាំមកនេះ។ លោកបន្ថែមថា បច្ចុប្បន្នសេដ្ឋកិច្ចឌីជីថលនៅកម្ពុជាមានការរីកចំរើនជាខ្លាំងដែលធ្វើឱ្យក្រុមហ៊ុនលោកចង់ចូលរួមក្នុងការគាំទ្រដល់វិស័យនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត។

ថ្លែងជម្រាបសម្ដេចតេជោ នាវិមានសន្ដិភាពនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ លោក លឹម ប៉ៃហ្វុង បានសុំគោរពសម្ដេចតេជោក្នុងការចូលរួមអភិវឌ្ឍន៍វិស័យព័ត៌មានវិទ្យាតាមរយៈការអភិវឌ្ឍធនធានមនុស្សនាំមកនូវបច្ចេកវិទ្យាចុងក្រោយបំផុតមកកម្ពុជា និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បណ្ដាញព័ត៌មានវិទ្យា និងតភ្ជាប់រវាងប្រជាជននិងប្រជាជន ប្រកបដោយសុវត្ថិភាព និងអធិបតេយ្យភាព។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យក្រុមហ៊ុន HUAWEI ធ្វើកិច្ចការនេះជាមួយក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស និងនាំមកនូវបច្ចេកវិទ្យាចុងក្រោយដែលធានាបាននូវសុវត្ថិភាពនិងអធិបតេយ្យភាពដល់កម្ពុជា។

ជំនួយការនាយករដ្ឋមន្រ្តីគឺលោក អ៊ាង សុផល្លែត បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា៖ «សម្ដេចតេជោបានស្វាគមន៍ និងលើកទឹកចិត្តឱ្យលោក ប៉ៃហ្វុង ធ្វើការជាមួយលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីប្រៃសនីយ៍ និងទូរគមនាគមន៍ បន្តជួយបណ្ដុះបណ្ដាល និងបន្តជួយកម្ពុជាឱ្យទទួលបាននូវបច្ចេកវិទ្យាចុងក្រោយបង្អស់ដែលធានាបាននូវសុវត្ថិភាពព័ត៌មានផង និងមានការប្រកួតប្រជែងលើពិភពលោកផង»។

ក្នុងឱកាសនោះដែលប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់ប៉ាស៊ីហ្វិកលោក លឹម ប៉ៃហ្វុង បានគោរពជូនសម្ដេចតេជោ នូវបរិក្ខាកុំព្យូទ័រ ៦០០គ្រឿង ដែលមានក្ដាភ្ជាប់អេឡិចត្រូនិច Video coference ចំនួន ១០០ និងកុំព្យូទ័រចំនួន ៥០០គ្រឿង។

ក្រុមហ៊ុនយក្សបច្ចេកវិទ្យារបស់ចិន Huawei បង្កើតឡើងក្នុងឆ្នាំ១៩៨៧ គឺជាក្រុមហ៊ុនផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធព័ត៌មាន និងទំនាក់ទំនង (ICT) និងឧបករណ៍ឆ្លាតវៃ។ ក្រុមហ៊ុនប្រតិបត្តិការនៅក្នុងប្រទេស និងតំបន់ជាង ១៧០ប្រទេសក្នុងពិភពលោក៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក