ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

តាលីបង់បិទសាលាមិនឱ្យសិស្សស្រីចូលរៀន

អន្តរជាតិ៖ រដ្ឋបាលតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថានបានប្រកាសថា វិទ្យាល័យសម្រាប់សិស្សស្រីនឹងត្រូវបិទរហូតដល់មានផែនការថ្មីដែលស្របតាមច្បាប់អ៊ីស្លាម និងវប្បធម៌អាហ្វានីស្ថានត្រូវបានអនុម័ត។ ការបិទវិទ្យាល័យសម្រាប់សិស្សស្រីនេះមានន័យថា សិស្សស្រីដែលមានអាយុលើសពីថ្នាក់ទី៦ នឹងមិនអាចចូលរៀនបានទេ។

ទីភ្នាក់ងារសារព័ត៌មាន Bakhtar News Agency បានដកស្រង់សេចក្ដីជូនដំណឹងរបស់រដ្ឋាភិបាលតាលីបង់នៃអាហ្វានីស្ថានយកមកចុះផ្សាយថា៖ «យើងជូនដំណឹងដល់វិទ្យាល័យក្មេងស្រីទាំងអស់ និងសាលាទាំងនោះដែលមានសិស្សស្រីលើសពីថ្នាក់ទី៦ ថាពួកគេត្រូវឈប់សម្រាករហូតដល់មានបញ្ជាថ្មី»។

អ្នកនាំពាក្យក្រុមតាលីបង់ លោក Inamullah Samangani បានប្រាប់ ភ្នាក់ងារសារព័ត៌មាន AFP ថារឿងនេះជាការពិតដោយមិនពន្យល់ហេតុផលភ្លាមៗនោះទេ ខណៈអ្នកនាំពាក្យក្រសួងអប់រំលោក Aziz Ahmad Rayan បាននិយាយថា៖ «យើងមិនត្រូវបានអនុញ្ញាតឱ្យធ្វើអត្ថាធិប្បាយលើរឿងនេះទេ»។

អ្នកនយោបាយអាហ្វហ្គានីស្ថាននិងអ្នកកាសែតដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍លោកស្រី Shukria Barakzai បានប្រាប់សារព័ត៌មាន Al Jazeera ថា ការបិទវិទ្យាល័យនេះគឺស្មើនឹងបិទសាលាសម្រាប់សិស្សស្រីទាំងមូលព្រោះនៅខេត្តភាគច្រើននៃអាហ្វានីស្ថានស្ទើរតែគ្មានសាលាបឋមសម្រាប់សិស្សស្រីនោះទេ។

លោកស្រីថា៖ «វាជាការខកចិត្តណាស់ដែលក្មេងស្រីដែលកំពុងរង់ចាំថ្ងៃនេះត្រឡប់ទៅសាលាវិញ។ វាបង្ហាញថាពួកតាលីបង់មិនគួរឱ្យទុកចិត្ត និងមិនអាចបំពេញតាមការសន្យារបស់ពួកគេ។ […] វាបង្ហាញថាពួកតាលីបង់គឺដូចពីមុនដែរ គឺពួកគេប្រឆាំងនឹងការអប់រំរបស់ក្មេងស្រី»៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក