ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រផ្ញើលិខិតរំលែកទុក្ខជូនចំពោះប្រធានាធិបតីចិន

ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រ កម្ពុជា ប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជូនចំពោះ ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិនលោក Xi JinPing ចំពោះឧបទ្ទវហេតុធ្លាក់យន្តហោះ ដែលបណ្តាលឲ្យបាត់បង់ជីវិតមនុស្សចំនួន ១៣២នាក់។

ក្នុងព្រះរាជសារចុះថ្ងៃទី២២ ខែមីនា ព្រះមហាក្សត្រសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា៖ «ក្នុង ឱកាស នៃ ការ កាន់ទុក្ខ ជាតិ នេះ សម្តេច ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ញាតិវង្សានុវង្ស និង ប្រជាជន កម្ពុជាទាំងអស់ សូម ចូលរួម រំលែក មរណទុក្ខ ដ៏ ក្រៀមក្រំ ចំពោះ ឯកឧត្តម និង គ្រួសារ នៃ ជនរងគ្រោះ»។

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ China Eastern Airlines ដែលមានមនុស្សជិះលើយន្តហោះចំនួន ១៣២នាក់ បានធ្លាក់នៅតំបន់ភ្នំក្នុងតំបន់ក្វាងស៊ី ភាគខាងត្បូងប្រទេសចិន នៅពីថ្ងៃចន្ទ ទី២១ ខែមីនា ខណៈកំពុងហោះហើរពីទីក្រុងគុនមីន ទៅកាន់ខេត្តខ្វាងចូវនេះបើតាមរដ្ឋបាលអាកាសចរណ៍ស៊ីវិលរបស់ប្រទេសចិន (CAAC)៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក