ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

គណៈកម្មាធិការសិទ្ធិមនុស្សប្រជុំពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធលើរបាយការណ៍ពាក់កណ្តាលអាណត្តិ UPR

ភ្នំពេញ៖ នៅរសៀលថ្ងៃពុធ ៦ រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សហការជាមួយអង្គការសហប្រជាជាតិប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំកិច្ចពិគ្រោះយោបល់លើរបាយការណ៍ពាក់កណ្តាលអាណត្តិនៃការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) ដែលរៀបចំដោយរាជរដ្ឋាភិបាលបន្ទាប់ពីការត្រួតពិនិត្យជុំទី៣ របស់កម្ពុជា ដែលប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ និងតាមរយៈប្រព័ន្ធវីដេអូ។

កិច្ចពិគ្រោះយោបល់នេះប្រព្រឹត្តក្រោមអធិបតីភាពលោក កែវ រ៉េមី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោកស្រី Paulin Tamesis ប្រធានអង្គការសហប្រជាជាតិប្រចំាព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ពាក់ព័ន្ធចំនួន ១៨ក្រសួង/ស្ថាប័ន ឯកអគ្គរដ្ឋទូត អគ្គរាជទូតនានា ដៃគូអភិវឌ្ឍន៍ ព្រមទាំងអង្គការសង្គមស៊ីវិលជាច្រើនទៀត។

គោលបំណងនៃកិច្ចពិគ្រោះយោបល់នេះ គឺដើម្បីចែករំលែកនូវការវាយតម្លៃការអនុវត្តអនុសាសន៍ដែលបានមកពីការត្រួតពិនិត្យជាសកលតាមកាលកំណត់ (UPR) ក្នុងជុំទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា និងលើកទឹកចិត្តឱ្យមានការផ្តល់យោបល់ពីភាគីពាក់ព័ន្ធលើវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ទាំងនោះ។

នៅក្នុងកិច្ចពិគ្រោះយោបល់នេះ លោក កត្តា អ៊ន សមាជិក គ.ស.ម.ក. និងជាប្រធានក្រុមការងារសរសេររបាយការណ៍ UPR បានអញ្ជើញជាវាគ្មិនក្នុងបទបង្ហាញអំពីវឌ្ឍនភាពនៃការអនុវត្តអនុសាសន៍ទាំង១៧៣ ដែលនៅក្នុងរបាយការណ៍ពាក់កណ្ដាលអាណត្តិ UPR ជូនអង្គសិក្ខាសាលា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក