ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | តំណាងកុងស៊ុលនៃប្រទេសស៊ីប នាំយកថវិកា និងសំភារៈសិក្សាមួយចំនួន ផ្តល់ជូនសាលាដូង ភ្នំគិរីរម្យ | អាជ្ញាធរជាតិអប្សរា៖​ ការផ្តល់ចំណីជាប្រចាំ...បានផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃ ទៅជាសត្វស្រុក | កំណាត់ចុងក្រោយផ្លូវជាតិលេខ៥ (សិរីសោភ័ណ-ប៉ោយប៉ែត) សម្រេចបាន ២៩% | អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងរដ្ឋបាលខេត្តកណ្តាល​ បានសហការគ្នាដោះស្រាយបញ្ចប់វិវាទក្រៅប្រព័ន្ធតុលាការ​ ជូនប្រជាពលរដ្ឋរស់នៅខេត្តកណ្តាល | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ «គ្មានផែនការផ្លាស់ប្តូររដ្ឋមន្ត្រីទេ» ចំពេលមានពាក្យចចាមអារ៉ាម | បច្ចេកវិទ្យាឌីជីថល បានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ​របស់យើង ហើយបាននិងកំពុងក្លាយ​ជាចលករក្នុងការផ្តល់ផលប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជា | សម្តេចតេជោ ហ៊ុន សែន បញ្ចេញព័ត៌មានលោក សេង សារី ជុំវិញការចោទប្រកាន់ និងភក្តីភាពនយោបាយ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត សាយ សំផន ភុមវិហាន ប្រធានរដ្ឋសភាឡាវ |

កីឡដ្ឋានទាក់ទាញភ្នែកធំបំផុតលើពិភពលោកកំពុងសាងសង់នៅក្វាងចូវប្រទេសចិន

អន្តរជាតិ៖ ក្លឹបបាល់ទាត់ចិន Guangzhou Evergrande កំពុងសាងសង់ជាកីឡដ្ឋានដ៏ធំបំផុតរបស់ពិភពលោកនៅទីក្រុង Guangzhou ក្នុងតម្លៃប៉ាន់ស្មាន ១,៧ពាន់លានដុល្លារ។

កីឡដ្ឋានដ៏ទាក់ទាញដែលត្រូវបានរចនាឡើងជារាងផ្កាឈូកដោយស្ថាបត្យករជនជាតិអាមេរិក Hasan Syed ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃនឹងផ្ទុកអ្នកទស្សនាបាន១០ម៉ឺននាក់ លើសពីចំនួនមនុស្ស ៩ម៉ឺន ៨នាក់នៅក្នុងទីលានបាល់ទាត់ Camp Nou នៃទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។

កីឡដ្ឋាននេះគ្រោងនឹងបញ្ចប់ និងសម្ពោធនៅចុងឆ្នាំ២០២២។

Guangzhou Evergrande ដែលជាក្រុមធំជាងគេមួយនៅអាស៊ី ដែលកីឡដ្ឋានបានចាប់ផ្តើមសាងសង់នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។

មន្ត្រីរបស់ក្លឹបបាននិយាយថា កីឡដ្ឋាននេះនឹងក្លាយទៅជាកន្លែង លំដាប់ពិភពលោកថ្មីមួយដែលអាចប្រៀបធៀបទៅនឹង Sydney Opera House និង Burj Khalifa ក្នុងទីក្រុង Dubai និងជានិមិត្តសញ្ញាដ៏សំខាន់នៃកីឡាបាល់ទាត់របស់ប្រទេសចិនទៅកាន់ពិភពលោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក