ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីជប៉ុនប្រឆាំងដាច់ខាតចំពោះការដកខ្លួនរបស់រុស្ស៊ីចេញកិច្ចពិភាក្សាសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន

អន្តរជាតិ៖ ប្រទេសជប៉ុនបានបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បារនៅថ្ងៃអង្គារ ទី២២ ខែមីនា បន្ទាប់ពីរុស្ស៊ីបានដកខ្លួនចេញពីកិច្ចពិភាក្សាសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន ហើយបានបង្កកគម្រោងសេដ្ឋកិច្ចរួមគ្នាពាក់ព័ន្ធនឹងប្រជុំកោះ Kuril ដែលកំពុងមានជម្លោះ ដោយសារតែការដាក់ទណ្ឌកម្មដោយទីក្រុងតូក្យូ ជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

រុស្ស៊ី និងជប៉ុន នៅតែមិនទាន់បញ្ចប់សង្គ្រាមលោកលើកទី២ ជាផ្លូវការនៅឡើយ ដោយសារតែការប្រឈមមុខដាក់គ្នាលើប្រជុំកោះ ដែលស្ថិតនៅភាគខាងជើងបំផុតនៃកោះហុកកៃដូ របស់ប្រទេសជប៉ុន ដែលត្រូវបានគេស្គាល់នៅក្នុងប្រទេសរុស្ស៊ីថាជា Kurils និងនៅក្នុងប្រទេសជប៉ុនថាជាដែនដីភាគខាងជើង។ កោះទាំងនោះត្រូវបានសហភាពសូវៀតរឹបអូសនៅពេលបញ្ចប់សង្គ្រាមលោកលើកទីពីរ។

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida បាននិយាយថា៖ «ស្ថានភាពទាំងមូលត្រូវបានបង្កើតឡើងដោយការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ហើយការឆ្លើយតបរបស់រុស្ស៊ីក្នុងទំនាក់ទំនងជប៉ុន-រុស្ស៊ី គឺអយុត្តិធម៌បំផុត និងមិនអាចទទួលយកបានទាំងស្រុង»។

លោកថា អាកប្បកិរិយារបស់ជប៉ុនចំពោះការស្វែងរកសន្ធិសញ្ញាសន្តិភាពគឺ មិនមានការផ្លាស់ប្តូរ ហើយជប៉ុនប្រឆាំងនឹងចំណាត់ការរបស់រុស្ស៊ី។

ប្រទេសជប៉ុនបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៧៦នាក់ ធនាគារចំនួន ៧ និងស្ថាប័នចំនួន ១២ ផ្សេងទៀតនៅក្នុងប្រទេសរុស្ស៊ី ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក