ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មេដឹកនាំមីយ៉ាន់ម៉ាអាចនឹងត្រូវបានអញ្ចើញមកចូលរូមកិច្ចប្រជុំកំពូលអាស៊ានឡើងវិញ

ភ្នំពេញ៖ ប្រេសិតពិសេសប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា រដ្ឋមន្ត្រីក្រសួងការបរទេស លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ឆ្លើយតបនឹងសំនួររបស់ EAC News លោកមានប្រសាសន៍ថា មេដឹកនាំមីយ៉ាន់ម៉ាអាចនឹងត្រូវបានអញ្ចើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានវិញ បើសិនកុងសង់ស៊ីសទាំង៥ចំណុចរបស់អាស៊ានមានភាពជឿនលឿននោះ។

ថ្លែងនៅក្នុង សន្និសីទសារព័ត៌មានពីដំណើរទស្សនកិច្ចទៅប្រទេសមីយ៉ាន់ម៉ាប្រេសិតពិសេសរបស់ប្រធានអាស៊ានរូបនេះបានលើកឡើងថា ដរាបណាមិនមែនការជឿនលឿនដ៏សមល្មមក្នុងកិច្ចព្រមព្រៀងទាំង៥ចំណុចទេនោះ មីយ៉ាន់ម៉ានឹងត្រូវតំណាងឱ្យប្រតិភូចូលរួមមិនមែននយោបាយ។

លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖ «ការជឿនលឿនសមរម្យនោះយ៉ាងណា វានៅលើរដ្ឋមន្ត្រីការបរទេសវាយតម្លៃ។ ខ្ញុំជឿរថាបើសិនមានការជឿនលឿនលើការបន្ថយអំពើហិង្សា ហើយខ្ញុំក៏បានស្នើរសុំឱ្យរដ្ឋបាលមីយ៉ាន់ម៉ាអំពាវនាវដល់គ្រប់ភាគីទាំងអស់ឱ្យឈប់បាញ់គ្នានិងអំពើហិង្សារ មានការជឿនលឿនលើការចែកចាយមនុស្សធម៌ ហើយមានការជឿនលឿនលើការជួបជាមួយនឹងគ្រប់ភាគីពាក់ព័ន្ធឱ្យបានច្រើន ព្រមទាំងការចរចារនិងកិច្ចចរចារសន្ទនាផ្នែកនយោបាយនោះ។ ខ្ញុំជឿថាគ្រប់ប្រទេសសមាជិកអាស៊ានទាំងអស់នឹងស្វាគមន៍មីយ៉ាន់ម៉ាត្រលប់មកក្រុមគ្រួសារអាស៊ានវិញ»។

លោកបានបន្ថែមថា៖ «មួយចំណុចទៀតមិនមែនចែងក្នុង ៥ចំណុចកុងសង់ស៊ីសទេ ប៉ុន្តែបើសិនមានការដោះលែងអ្នកទោសនយោបាយបានខ្លះទៅ បន្ធូរបន្ថយស្ថានភាពតានតឹងទៅ ច្បាស់ជាសារនយោបាយ ឱ្យប្រទេសសមាជិកអាស៊ានយកមកពិចារណា»។

កម្ពុជាផ្ទាល់បានលើកឡើងថាចង់រក្សានិងពង្រឹងមជ្ឍភាពអាស៊ាន ព្រោះក្នុងបរិបទការប្រកូតប្រជែងរបស់មហាអំណាចធំៗការសម្រេចចិត្តរបស់អាស៊ានជារឿងសំខាន់។

លោកបានបន្តថា៖ «អ៉ីចឹងហើយបានជា ខ្ញុំនិងប្រទេស ៣-៤ទៀតសឹងតែពាក់កណ្តាលអាស៊ាន គួរណាស់តែមេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ជាអ្នកតំណាងរបស់មីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំកំពូល ហើយកិច្ចប្រជុំឆ្នាំមុនដែលព្រុយណេ ជាប្រធាន ដោយសារតែមិនទាន់មានកុងសង់ស៊ីស ប្រធានអាស៊ានឆ្នាំមុន ក៏សម្រេចអញ្ចើញអ្នកដែលមិនមែនអ្នកនយោបាយចូលរួមកិច្ចប្រជុំកំពូលនោះជំនួសវិញ។ ដោយសារតែមីយ៉ាន់ម៉ាគិតថា ការចូលរួមកម្រិតនេះមិនសមស្របជាមួយគាត់ទេ គាត់ក៏បានសម្រេចចិត្តមិនចូលរួម ហើយយើងក៏បានចាត់ទុកថា មីយ៉ាន់ម៉ាបោះបង់សិទ្ធិចូលរួមកិច្ចប្រជុំកំពូលលើកទី៣៨ និង៣៩នោះ ប៉ុន្តែយើងក៏បានឯកភាពគ្នារក្សាការតភ្ជាប់វីឌីអូអនឡាញក្នុងកិច្ចប្រជុំនានារបស់អាស៊ាន»។

គួរបញ្ជាក់ថា កុងសង់ស៊ីស ៥ចំណុចដែលអាស៊ានបានឯកភាពគ្នាកាលពីខែមេសា ឆ្នាំ២០២១ នៅឥណ្ឌូនេស៊ី។ កុងសង់ស៊ីស៥ចំណុច រួមមាន ទី១ បិទបញ្ចប់អំពើហិង្សា ទី២ រៀបចំកិច្ចសន្ទនាក្នុងន័យស្ថាបនាក្នុងចំណោមភាគីពាក់ព័ន្ធ ទី៣ បញ្ជូនជំនួយមនុស្សធម៌ចូលទៅក្នុងភូមា ទី៤ តែងតាំងប្រេសិតពិសេសដើម្បីសម្របសម្រួលកិច្ចពិភាក្សា និងទី៥ អនុញ្ញាតឲ្យប្រេសិតពិសេសចូលទៅក្នុងប្រទេសនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក