ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រេស៊ីលរងការរិះគន់ខ្លាំងក្លា ក្រោយពីស្ម័គ្រទទួលធ្វើជាម្ចាស់ផ្ទះពាន Copa America

ប្រេស៊ីល៖ ថ្មីៗនេះ ការរិះគន់ខ្លាំងបានកើតមានឡើងពីប្រជាជនសាមញ្ញា និងមជ្ឈដ្ឋានទូទៅ ស្របពេលប្រេស៊ីលដែលកំពុងប្រឈមខ្លាំងនឹងវិបតិ្ត Covid-19 ក្នុងប្រទេសរបស់ខ្លួននៅឡើយ ស្រាប់តែសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) ប្រកាសថាប្រេស៊ីលនឹងជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ Copa America ២០២១នេះ ជំនួសឱ្យប្រទេសអាហ្សង់ទីន និងកូឡុំប៊ីដែលបានដកខ្លួនចេញជាបន្តបន្ទាប់។

អ្នកសម្រេចឱ្យមាននូវការស្ម័គ្រជាម្ចាស់ផ្ទះនេះ ពោលគឺលោកប្រធានាធិបតី Jair Bolsonaro ក្រោយមកក៏បានចេញមុខការពារលើការសំរេចនេះ ដោយលោកបានលើកឡើងថា ការធ្វើដំណើរមកកាន់ទឹកដីប្រេស៊ីលរបស់កីឡាករបាល់ទាត់មកពីប្រទេសនានាជុំវិញទ្វីបអាមេរិកខាងត្បូងនេះ មិនមែនជាហានិភ័យខ្ពស់ដែលត្រូវប្រឈមនោះទេ ហើយមុននឹងឈានដល់ការសំរេចចិត្តនេះលោកក៏ទទួលបាននូវការអនុញ្ញាតពីរដ្ឋមន្ត្រីសុខាភិបាលប្រេស៊ីលផងដែរ។

គួរបញ្ជាក់ថា ដំបូងឡើយគឺប្រទេសកូឡុំប៊ីដែលបានប្រកាសដកខ្លួនមិនរៀបចំមុនគេ ដោយសារបញ្ហា Covid-19 និងអស្ថេរភាពនយោបាយ និងការតវ៉ាពីសំណាក់បាតុករក្នុងប្រទេស ហើយក្រោយមកអាហ្សង់ទីនដែលជាសហម្ចាស់ផ្ទះក៏បានប្រកាសដកខ្លួនដែរកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដោយសារស្ថានភាពនៃការឆ្លងរាលដាល Covid-19 នៅតែបន្ត និងការកើនឡើងខ្លាំងនៃករណីឆ្លងជាបន្តបន្ទាប់។ មែនទែនទៅ! ប្រេស៊ីលក៏មិនទាន់ជាគ្រាន់បើណាស់ណាដែរ ពាក់ព័ន្ធនឹងស្ថានការណ៍គ្រប់គ្រងកូវីដ ពោលមកដល់បច្ចុប្បន្ននេះប្រេស៊ីលបានរងការប៉ះទង្គិចខ្លាំងដោយសារវិបត្តិ Covid-19 ដោយមានអ្នកស្លាប់សរុបជាង ៤៦៣០០០ នាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក