ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

សម្ដេចតេជោ ប្រាប់ឱ្យអភិបាលខេត្តនិងរដ្ឋមន្ត្រីចេញពីតំណែងប្រសិនបង្ក្រាបក្រុមទុច្ចរិតបំផ្លាញត្រីក្នុងបឹងទន្លេសាបមិនបាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យអភិបាលខេត្ត និងរដ្ឋមន្ត្រីពាក់ព័ន្ធមួយចំនួនចេញពីតំណែងប្រសិនជាមិនអាចបង្ក្រាបឈ្មួញទុច្ចរិតបំផ្លាញត្រីក្នុងបឹងទន្លេសាបមិនបាន។ សម្ដេចយល់ថា រឿងនេះជារឿងដែលតិចតួចបំផុតមិនគួរណាអភិបាលខេត្ត ឬរដ្ឋមន្ត្រីធ្វើមិនចេញនោះទេ។

សម្ដេចថ្លែងថា៖ «ឥឡូវយើងជាអ្នកកាន់ដល់ប៉ុនហ្នឹង បង្ក្រាបពួកអាហ្នឹងមិនបាន យើងមិនបាច់ធ្វើចៅហ្វាយខេត្តទេ! និយាយគ្នាឱ្យត្រង់ៗតែម្ដង ហើយក៏មិនបាច់ធ្វើរដ្ឋមន្ត្រីកសិកម្ម មិនបាច់ធ្វើរដ្ឋមន្ត្រីធនធានទឹក មិនបាច់ធ្វើរដ្ឋមន្ត្រីបរិស្ថានអីទេ! បើគ្រាន់តែធ្វើប៉ុហ្នឹងធ្វើមិនឈ្នះនោះ! កុំធ្វើមេទាហានកុំធ្វើមេប៉ូលិសតទៅទៀត។ ចេញពីហ្នឹងទៅនាំគ្នាធ្វើ»។

សម្ដេចបានឱ្យអភិបាលខេត្តជុំវិញបឹងទន្លេសាបទាំងអស់សន្យាជាមួយសម្ដេចអំពីការប្ដេជ្ញាក្នុងការដោះស្រាយបញ្ហានេះដល់សម្ដេចផងដែរ។

សម្ដេចតេជោថ្លែងខ្លាំងៗបែបនេះក្នុងពេលជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារក្រសួងកសិកម្មនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក